វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ខេត្តស្វាយរៀងនឹងបន្តបើកដំណើរការកម្មវិធីកម្សាន្ត «តំបន់ត្រជាក់ចិត្ត» រហូតដល់ចុងខែមេសា

ស្វាយរៀង៖ ខណៈបណ្តាខេត្តផ្សេងៗបានបិទបញ្ចប់ព្រឹត្តិការណ៍សង្រ្កាន្ត ប៉ុន្តែខេត្តស្វាយរៀងនឹងបន្តរៀបចំកម្មវិធីសង្រ្កាន្តស្វាយរៀង ដោយបើកដំណើរការកម្មវិធីតំបន់ត្រជាក់ចិត្តរៀងរាល់ចុងសប្តាហ៍រហូតដល់ដំណាច់ខែមេសា ឆ្នាំ២០២៣ នៅមុខសាលាខេត្តស្វាយរៀង។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹងថា កម្មវិធីតំបន់ត្រជាក់ចិត្តនេះនឹងធ្វើឡើងនៅថ្ងៃសៅរ៍ និងអាទិត្យ រហូតដល់ចុងខែមេសា ឆ្នាំ២០២៣ ដើម្បីផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋ។

ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២២-២៣ ខែមេសា ឆ្នាំ២០២៣ កម្មវិធីតំបន់ត្រជាក់ចិត្តនឹងបើកដំណើរការចាប់ពីម៉ោង ១៣:០០-១៧:០០នាទី។ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២៩-៣០ ខែមេសា ឆ្នាំ២០២៣ ចាប់បើកដំណើរការពីម៉ោង ១៣:០០-១៧:០០នាទី។

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ប្រជាពលរដ្ឋក្នុងខេត្ត និងប្រជាពលរដ្ឋនៅតាមបណ្តាខេត្តនានា ចូលរួមសប្បាយចូលឆ្នាំថ្មីបន្តទៀតនៅក្នុងក្រុងស្វាយរៀង តាមបណ្តោយផ្លូវមុខសាលាខេត្តស្វាយរៀង ឱ្យបានច្រើនកុះករ។

ចូលឆ្នាំ៣ថ្ងៃកន្លងទៅ ខេត្តស្វាយរៀងទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ ចំនួនជាង ៧៦ម៉ឺននាក់៕ 

PHOTO: សង្រ្កាន្ត ស្វាយរៀង


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក