ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ឯម ច័ន្ទមករា៖ ជនអូទីស្សឹមនិងដោនស៊ីនដ្រូមទទួលបានសិទ្ធិពេញលេញក្នុងការប្រាស្រ័យទាក់ទង និងការចូលរួមស្មើភាពប្រកបដោយសេចក្តីថ្លៃថ្នូរ

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា ថ្លែងថាទិវាអូទីស្សឹម និងដោនស៊ីនដ្រូមត្រូវបានប្រារព្ធឡើងក្នុងគោលបំណងលើកទឹកចិត្តដល់ជនអូទីស្សឹម និងដោនស៊ីនដ្រូមទទួលបានសិទ្ធិពេញលេញ រួមទាំងសិទ្ធិក្នុងការប្រាស្រ័យទាក់ទង សិទ្ធិទទួលបានសេវាសារវ័ន្តនានា និងការលើកកម្ពស់ការចូលរួមស្មើភាពប្រកបដោយសេចក្តីថ្លៃថ្នូរ។

លោកលើកឡើងដូចនេះក្នុងទិវាអូទីស្សឹម និងដោនស៊ីនដ្រូម ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

លោកបានថ្លែងឱ្យដឹងថា កន្លងទៅក្រុមប្រឹក្សាសកម្មភាពជនពិការ បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាដល់ជនអូទីស្សឹម និងដោនស៊ីនដ្រូមប្រកបដោយប្រសិទ្ធភាព និងបានបង្កឱកាសដល់ពួកគេបានចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច សិល្បៈ វប្បធម៌ នយោបាយ ប្រកបដោយសេចក្តីថ្លៃថ្នូរ ស្មើភាព និងគ្មានការរើសអើង ដូចប្រជាពលរដ្ឋទូទៅដែរ។

លោកក៏បានលើកឡើង៣ចំនុចសម្រាប់ការយកចិត្តទុកដាក់ចំពោះជនមានអូទីស្សឹម ដោនស៊ីនដ្រូម និងជនខ្សោយសតិដែលមានបញ្ហាប្រឈមចម្បងៗរួមមាន ការទទួលបានយុត្តិធម៌ និងមរតក៌ដែលត្រូវទទួលក្រោយ ពីឪពុកម្តាយមរណកាលទៅ និង ការទទួលមើលថែបន្ត បន្ទាប់ពីក្រុមគ្រួសារ អាណាព្យាបាល ឪពុក-ម្តាយធ្វើមរណកាលទៅ រួមទាំងការរៀបចំសាលារៀនដែលមានស្តង់ដារត្រឹមត្រូវ និងសម្ភារៈសម្រាប់សិស្សអូទីស្សឹម ដោនស៊ីនដ្រូម និងខ្សោយសតិបញ្ញានៅតាមរាជធានី-ខេត្ត។

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចរូបនេះក៏បានគូសបញ្ជាក់ថា កុមារមានអូទីស្សឹមគឺចាប់ពីកុមារមានអាយុ ៣ឆ្នាំ ដោយសារអន្តរកម្មនៃការបាត់បង់ទំនាក់ទំនង បាត់បង់ការចូលរួមសកម្មភាពការងារប្រចាំថ្ងៃ ពិបាកក្នុងការនិយាយ ចូលចិត្តនៅម្នាក់ឯង មានអារម្មណ៍អន្ទះសារ ពិបាកផ្លាស់ប្តូរទំលាប់ និងឆេវឆាវហួស។

ជាមួយគ្នានេះដែរ លោក ឯម ច័ន្ទមករា ក៏បានណែនាំដល់ឪពុកម្តាយ អាណាព្យាបាល ឬអ្នកថែទាំជនអូទីស្សឹមនិងដោនស៊ីនដ្រូមឱ្យ ប្រើប្រាស់ភាសាឬពាក្យសរសើរ ពាក្យវិជ្ជមានឱ្យបានច្រើន ដោយបន្តជំរុញលើកទឹកចិត្តនិងផ្តល់កាយវិការគាំទ្រគ្រប់សកម្មភាពដែលពួកគាត់បានធ្វើទោះសកម្មភាពខ្លះមិនបានល្អក្តី ហើយក្រុមគ្រួសារគួររៀបចំផែនការសកម្មភាពជាក់លាក់សម្រាប់ការងារប្រចាំថ្ងៃនិងរៀបចំផែនការអនាគតរបស់ពួកគេ។

លោកបានបន្ថែមថា ត្រូវបង្ហាត់បង្រៀនកម្មវិធីសិល្បៈ របាំ រួមទាំងការលំហែឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបានខណៈនេះក៏ជាវិធីសាស្ត្រមួយនៃការជួយកាត់បន្ថយជំងឺស្ត្រេស និង បន្តជំរុញការកសាងធនធានមនុស្ស សាលារៀន សម្រាប់កុមារអូទីស្សឹម និងដោនស៊ីនដ្រូម និងកុមារខ្សោយសតិបញ្ញា តាំងពីថ្នាក់បឋមសិក្សា រហូតដល់ឧត្តមសិក្សា ក្នុងទិសដៅផ្តល់ឱកាសឱ្យទទួលបានកម្រិតវប្បធម៌ទូទៅ និងឈានទៅទទួលជំនាញពិតប្រកដប្រកបដោយគុណភាព។

ទន្ទឹមនោះដែរ ត្រូវបន្តជំរុញក្រសួងស្ថាប័ននិងផ្នែកឯកជនឱ្យទទួលជនអូទីស្សឹម និងដោនស៊ីនដ្រូមចូលបម្រើការងារតាមអត្រាកំណត់ដូចមានចែងក្នុងអនុក្រឹត្យ ស្តីពីការជ្រើសរើសជនមានពិការភាពចូលបម្រើការងារ ដែលមានអត្រា ២% សម្រាប់ស្ថាប័នរដ្ឋ និងអត្រា ១% សម្រាប់វិស័យឯកជន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក