ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ចប់ចូលឆ្នាំទៅហើយ តែពលរដ្ឋភ្នំពេញប្រមាណ ៦ម៉ឺននាក់នៅបន្តមកលេងបាញ់ទឹក និងបាតម្សៅនៅវត្តភ្នំ

ភ្នំពេញ៖ ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ លោក ម៉ម វាសនា បានបញ្ជាក់ប្រាប់ EAC news ថា កាលពីថ្ងៃទី១៧ ខែមេសា ដែលជាថ្ងៃចប់ចូលឆ្នាំទៅហើយ ប៉ុន្តែនៅតែមានពលរដ្ឋជាច្រើនកុះករបានបន្តមកកម្សាន្តលេងបាញ់ទឹក និងបាតម្សៅ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។

ដោយចូលឆ្នាំខ្មែរឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ និងតុបតែងភ្លើងលម្អដ៏ស្រស់ស្អាត បានរុញឱ្យពលរដ្ឋជាច្រើនកុះករមកកម្សាន្តលេងមិនចាញ់ផ្សាររាត្រី Pubstreet នៅខេត្តសៀមរាបឡើយ។ សង្រ្កាន្តវត្តភ្នំឆ្នាំនេះទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ១លាននាក់ គឺមានការកើនឡើងបើធៀបនឹងសង្រ្កាន្តវត្តភ្នំឆ្នាំកន្លងៗទៅ។

លោកប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានអះអាងថា ការកើនឡើងភ្ញៀវទេសចរ គឺដោយសារតែឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ និងតុបតែងលម្អដោយភ្លើងពណ៌ស្រស់ស្អាត។ លោកនិយាយដូច្នេះថា៖ «រមណីយដ្ឋានវត្តភ្នំ បរិយាកាសល្អ មានដើឈើរម្លប់ត្រឈឹងត្រឈៃ មានការតុបតែងលម្អដោយភ្លើងព័ណ មានការប្រគំឥន្រ្តី មានលេងល្បែងប្រជាប្រិយ៍ជាច្រើន ជាចំណុចកណ្តាលនៃរាជធានី ពិសេសគឺកត្តាសុខសន្តិភាព ភាពរីកចំរើនគ្រប់វិស័យ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក