ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីចរាចរណ៍ដែលផាកវិន័យលើរថយន្តបត់ស្តុបពណ៌បៃតងត្រង់ស្ពានអាកាសតិចណូត្រូវបានបញ្ឈរជើង

ភ្នំពេញ៖ ក្រោយពីមានការផ្សព្វផ្សាយទាក់ទងនឹងមន្ត្រីចរាចរណ៍ ៣រូបបានហៅឃាត់រថយន្តដែលបត់ស្តុបពណ៌បៃតងត្រង់ស្ពានអាកាស៥មករាកាលពីប៉ុន្មានសប្តាហ៍កន្លងទៅ ពេលនេះត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហៅមកសួរនាំ អប់រំ និងបានដកបញ្ឈរជើងដោយឱ្យមកបម្រើការនៅការិយាល័យបុគ្គលិកវិញ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បន្ទាប់ពីសាកសួររួចមកមន្ត្រីទាំង ៣រូបបានសារភាពកំហុស និងបានទទួលស្គាល់កំហុសដែលបានប្រព្រឹត្ត ដោយបានហៅឃាត់រថយន្តម៉ាក់ Lexus RX300 ពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌បៃតង ពិតប្រាកដមែន។

មន្ត្រីចរាចរណ៍ចំនួន ២រូប និងមន្ត្រីកិច្ចសន្យាមួយរូប ត្រូវបានអនុវត្តវិន័យកងកម្លាំងដោយធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដកមកបញ្ឈរជើងហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្គលិកជារៀលរាល់ថ្ងៃម៉ោងធ្វើការ ព្រមទាំងចេញលិខិតព្រមានជាលើកទីមួយ ក្នុងការអនុវត្តខុសពីច្បាប់ដែលបានកំណត់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រីករាយ និងស្វាគមន៍ចំពោះពលរដ្ឋដែលជួបបញ្ហាដូចនេះ បន្តរាយការណ៍មកស្នងការ ក្នុងករណីមានមន្ត្រីរូបណាដែលអនុវត្តខុសពីការណែនាំ ឬផ្ទុយពីច្បាប់ដែលបានកំណត់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក