ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

អនុប្រធានអូឡាំពិចថៃ៖ កម្ពុជាឥឡូវនេះមានទីតាំងប្រកួត ដែលប្រសើរជាងប្រទេសថៃ

ថៃ៖ អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ និងជាប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ បានលើកឡើងថា ប្រតិភូ និងគ្រួសារ នឹងទៅមកកម្ពុជាជាង ៣ ០០០នាក់ ហើយលោកនឹងប្រាប់ពីទំនើបកម្មរបស់កម្ពុជាបច្ចុប្បន្ន និងទីតាំងប្រកួត ដែលប្រសើរជាងប្រទេសថៃ ជាពិសេសគឺទីលានកីឡាលើទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះបើយោងតាម CAMSOC បានឱ្យដឹងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។

លោក Dato’ Seri Chaiyapak Siriwat អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃ ថ្លែងដូចនេះក្នុងកិច្ចសម្ភាស ន៍ក្រោយបញ្ចប់ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលធ្វើឡើង នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួម ដោយរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេសតំណាង CAMSOC លោក ហោ សារុន និងភ្ញៀវកិត្តិយសសំខាន់ៗ ជាច្រើននាក់ទៀតផងដែរ។

អនុប្រធានគណៈកម្មាធិការអូឡាំពិកថៃបានលើកឡើងថា៖ «យើងមានប្រតិភូប្រមាណ ១ ៨៥០នាក់ ដែលជាចំនួនដ៏ច្រើន ប៉ុន្តែជាមួយឪពុកម្ដាយរបស់ពួកគេទៀត អាចនិយាយបានថា មានដល់ទៅជាង ៣ ០០០នាក់ ដែលនឹងទៅលេងកម្ពុជា ហើយយើងក៏បានប្រាប់ពួកគេថា ទីនោះ ដំណើរការដល់ណាហើយ មានភាពទំនើបកម្មបែបណាហើយ នាពេលឥឡូវនេះ មានទីតាំងប្រកួត ដែលប្រសើរជាងប្រទេសថៃ ជាពិសេសគឺទីលានកីឡាលើទឹក (ទីលានកីឡាលើទឹកនៃពហុកីឡដ្ឋានជាតិមរតកតេជោ) ដូច្នេះឥឡូវនេះ យើងកំពុងព្យាយាមតាមពីក្រោយ អ្នកមានទាំងទីលានកីឡាហុកគី នេះគឺជាការចាប់ផ្ដើមដ៏ល្អសម្រាប់កម្ពុជា»។

ជាមួយគ្នានេះដែរ លោក Dato’ Seri Chaiyapak Siriwat ក៏បានសម្ដែងក្ដីរីករាយ ដែលមានការរៀបចំពិធីរត់ភ្លើងគប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឆ្លងពីប្រទេស១ ទៅប្រទេស១ បែបនេះ និងបញ្ជាក់ថាពិធីនេះមានអត្ថន័យខ្លាំងណាស់ក្នុងការចង់ជំរុញអារម្មណ៍អ្នកទស្សនាដើម្បីទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា។

ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅបរិវេណពហុកីឡដ្ឋានជាតិ Rajamangala រាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានបញ្ចប់ប្រកបទៅដោយភាពជោគជ័យ ដោយមានអ្នកចូលរួមប្រមាណជាង ៤០០នាក់។

គួរឱ្យដឹងដែរថា ភ្លើងគប់កីឡា បានដង្ហែដល់ប្រទេសថៃ ដែលជាប្រទេសទី៧ បន្ទាប់ពីប្រទេសម៉ាឡេស៊ី ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម សិង្ហបុរី នឹងបន្តឆ្ពោះទៅប្រទេសមីយ៉ាន់ម៉ា និងឡាវ រួចហើយនឹងបន្តមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក