លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

BlackPink ក្រុមតារាចម្រៀង K-pop ជា Headline ដំបូងគេនៅ Coachella

កម្សាន្ត៖ ក្រុមតារាចម្រៀងនារី K-pop ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង Blackpink បានបង្កើតប្រវត្តិសាស្រ្តសម្រាប់វិស័យចម្រៀងកូរ៉េខាងត្បូង ដោយក្លាយជាក្រុម K-pop ដំបូងគេជា Headliner នៅក្នុងព្រឹត្តិការណ៍តន្រ្តីដ៏ធំរបស់សហរដ្ឋអាមេរិក Coachella កាលពីថ្ងៃអាទិត្យកន្លងទៅ។

គួររំឮកថា Blackpink ក៏ធ្លាប់មានវត្តមាននៅក្នុងព្រឹត្តិការណ៍ Coachella កាលពីឆ្នាំ២០១៩ផងដែរ ប៉ុន្តែពុំមែនជាតារាកិត្តិយសនៅលើឆាកធំ (Main stage) នោះឡើយ។ វត្តមាននៃសមាជិកនារីទាំងបួនរូបរួមមាន Jennie, Lisa, Jisoo and Rose បានបង្កភាពភ្ញាក់ផ្អើលជាមួយនឹងបញ្ជីចម្រៀងទាំង ១៨បទដែលមានបទល្បីៗជាច្រើនដូចជា Boombayah, Whistle, Kill This Love and How You Like That ព្រមទាំងបទចម្រៀងទោលរបស់ Jisoo ដូចជា Flower និង Gone ផងដែរ។ 

ទោះបីជា Coachella និង YG Entertainment មិនទាន់បញ្ចេញតួលេខអ្នកទស្សនាជាផ្លូវការក៏ដោយ ប៉ុន្តែ Rolling Stone បានរាយការណ៍ថាការផ្សាយផ្ទាល់របស់ Blackpink នៅលើ YouTube ត្រូវបានគេរំពឹងថានឹងនាំមកនូវអ្នកទស្សនាចំនួន ២៥០លាននាក់។ ការសម្តែងរបស់ Blackpink បានទទួលនូវការវាយតម្លៃខ្ពស់ពីស្ថាប័នធំៗជាច្រើនដូចជា The Guardian និង Billboard។

Rose នៅក្នុងការសម្តែងបាននិយាយទៅកាន់អ្នកគាំទ្រថា៖ "អ្នកទាំងអស់គ្នា និងពួកយើង ពួកយើងពិតជាមកពីពិភពផ្សេងគ្នា។ ប៉ុន្តែយប់នេះ យើងបានស្វែងយល់យ៉ាងស៊ីជម្រៅថាតន្រ្តីបាននាំឱ្យពួកយើងរួមគ្នាតែមួយ"។ 

Blackpink គ្រោងនឹងមានការសម្តែងរួមគ្នាសាជាថ្មីនៅ Coachella ម្តងទៀតនៅថ្ងៃទី២២ ខែមេសាខាងមុខនេះ ដែលពួកគេនឹងបន្តកំណត់ត្រាបន្ទាប់ពីការប្រគំតន្រ្តី Born Pink រួមជាមួយការប្រគុំតន្រ្តី British Summer Time Hyde Park។ ការប្រគុំតន្រ្តី Born Pink របស់ BlackPink នឹងបន្តដំណើរដល់ប្រទេសសិង្ហបុរី នៅថ្ងៃទី១៣ និងទី១៤ ខែឧសភា មុននឹងបន្តដំណើរតន្រ្តី World Tour ទៅកាន់ប្រទេសអូស្រ្តាលី នាខែមិថុនាខាងមុខ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក