ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាញ់តដៃគ្នារវាងសមត្ថកិច្ចនិងក្រុមចោរ បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស ហើយស្លាប់ចោរ ២នាក់

ភ្នំពេញ៖ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃអង្គារទី១៨ ខែមេសា ឆ្នាំ២០២៣ មានករណីផ្ទុះអាវុធបាញ់តដៃគ្នារវាងសមត្ថកិច្ច និងក្រុមចោរមួយក្រុមនៅក្នុងខណ្ឌពោធិ៍សែនជ័យ បណ្តាលឱ្យសមត្ថកិច្ចម្នាក់រងរបួស ហើយចោរ ២នាក់បានស្លាប់។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោករវសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ប្រាប់ EAC news ថា មុនឈានដល់មានករណីផ្ទុះអាវុធនេះ កម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះទៅបង្រ្កាបមុខសញ្ញាលួចយ៉ាងសកម្ម ដោយក្រុមជនសង្ស័យទាំងនោះបានបាញ់មកលើនាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ឱ្យរងរបួសត្រង់ជើង រួចហើយសមត្ថកិច្ចក៏បានបាញ់ការពារខ្លួនបណ្តាលឱ្យត្រូវចំជនសង្ស័យចំនួន២នាក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

លោកថ្លែងដូច្នេះថា៖ «ដើម្បីការពារខ្លួនសមត្ថកិច្ចបានប្រើប្រាស់សិទ្ធការពារខ្លួន ដោយបាញ់តបតវិញ បណ្តាលឲ្យជនសង្ស័យ ២នាក់ស្លាប់នៅនឹងកន្លែង»។

បើតាមលោករវសេនីយ៍ឯក សាន សុខសីហា ក្រុមជនសង្ស័យនោះគឺជាមុខសញ្ញាលួចកាច់កម៉ូតូ និងលូចរថយន្តយ៉ាងសកម្ម ដោយមានអាវុធជាប់នឹងខ្លួនជានិច្ចដើម្បីទុកគម្រាមបាញ់ជនរងគ្រោះដើម្បីព្រមប្រគល់ទ្រព្យសម្បតិ្តឱ្យក្រុមពួកខ្លួននាពេលកន្លងមក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក