ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី៖ អង្គរសង្រ្កាន្ត ៣ថ្ងៃ បញ្ចប់ដោយជោគជ័យ បន្សល់ទុកនូវស្នាមញញឹមរាប់មិនអស់

សៀមរាប៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានលើកឡើងថា អង្គរសង្រ្កាន្តរយៈពេល ៣ថ្ងៃបានបញ្ចប់ដោយជោគជ័យយ៉ាងត្រចេះត្រចង់ ដោយបន្សល់ទុកនូវស្នាមញញឹមរាប់មិនអស់ពីពលរដ្ឋខ្មែរគ្រប់ទិសទី។

លោក ហ៊ុន ម៉ានី បានថ្លែងថា៖ «ក្រលេកទៅមើល ១០ឆ្នាំមុន ធ្វើឱ្យខ្ញុំនឹកដល់ជំហានដំបូងនៃការចាប់ផ្តើមការរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។ ១០ឆ្នាំមកនេះ យើងបានបង្កើតចំណងមិត្តភាព ភាតរភាព និងសាមគ្គីភាពយ៉ាងរឹងមាំ ហើយចេញពីអង្គរសង្រ្កាន្ត យើងបានបង្កើតសមិទ្ធផលជាច្រើនផ្សេងទៀតរួមគ្នា»

ភាពសម្បូរសប្បាយនេះ លោក ហ៊ុន ម៉ានី បានថ្លែងថា គឺដោយសារនាយករដ្ឋមន្ត្រីកម្ពុជាបានគាំទ្រ និងផ្តល់ភាពកក់ក្តៅដល់ក្រុមការងាររៀបចំ តាមរយៈការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើក ក៏ដូចជាចូលរួមទស្សនាតាមកម្មវិធីនានាជាច្រើន។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺឆ្លងរាលដាល កូវីដ-១៩ ប្រកបដោយជោគជ័យ ទើបអាចមានឱកាសរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តបានដោយជោគជ័យ។

លោកថ្លែងអំណរគុណ ចំពោះគ្រប់កោសិកាទាំងអស់ ដែលបានធ្វើឱ្យព្រឹត្តិការណ៍អង្គរសង្រ្កាន្តខួប ១០ឆ្នាំ អាចកើតមានឡើងបាន ហើយអរគុណដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលខេត្ត ដែលបានសហការ ផ្តល់កិច្ចសម្របសម្រួលគ្រប់បែបយ៉ាង ក៏ដូចជាការគាំទ្រផ្សេងៗ។ ជាមួយគ្នានេះអរគុណដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីស្ម័គ្រចិត្ត ដែលបានចូលរួមសម្តែងទស្សនីយភាពដ៏អស្ចារ្យជាច្រើនក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

លោកក៏អរគុណដល់ វិស័យឯកជន ដៃគូឧបត្ថម្ភ សហគ្រិន អាជីវករទាំងអស់ដែលបានសហការគាំទ្រ និងជាពិសេស ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋខេត្តសៀមរាបដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកលេងអង្គរសង្រ្កាន្ត។

បន្ថែមពីនេះ លោកក៏បានអរគុណដល់ក្រុមគ្រួសារយុវជនស្ម័គ្រចិត្តគ្រប់ក្រុម សមត្ថកិច្ច គ្រូពេទ្យ អនាម័យ និងក្រុមបច្ចេកទេស ដែលជាអ្នកអនុវត្តផ្ទាល់ក្នុងការងារធានានូវដំណើរការរបស់អង្គរសង្រ្កាន្ត។ លោកថ្លែងថា៖ «អ្នកទាំងអស់គ្នានេះហើយ គឺជាមូលហេតុនៃស្នាមញញឹមរាប់លានក្នុងរយៈពេល ៣ថ្ងៃនេះ»។

រយៈពេលចូលឆ្នាំ ៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរចំនួនជាង ២លាននាក់ ខណៈនៅទូទាំងប្រទេសមានជាង ១៣លាននាក់ដើរកម្សាន្តលេង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក