រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

បង់ក្លាដែសព្រមព្រៀងក្នុងការបង់ថ្លៃសាងសង់រោងចក្រនុយក្លេអ៊ែរជាប្រាក់យ័នឱ្យទៅរុស្សី

បង់ក្លាដែស៖ មន្រ្តីនៃរដ្ឋាភិបាលបង់ក្លាដែសបានបញ្ជាក់នៅថ្ងៃចន្ទនេះថា រដ្ឋាភិបាលបបង់ក្លាដែស និងរដ្ឋាភិបាលរុស្សីបានព្រមព្រៀងគ្នាក្នុងការប្រើប្រាស់លុយយ័នដើម្បីទូទាត់ថ្លៃដើមរោងចក្រនុយក្លេអ៊ែរដែលទីក្រុងម៉ូស្គូកំពុងសាងសង់នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ។ 

គួរបញ្ជាក់ថា ប្រទេសបង់ក្លាដែសកំពុងសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងគេបង្អស់របស់ខ្លួន ក្នុងចំណោមរោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរដោយសហការជាមួយក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី Rosatom ក្នុងគម្រោងតម្លៃ ១២,៦៥ពាន់លានដុល្លារ ដែល ៩០ភាគរយនៃទឹកប្រាក់នេះត្រូវបានផ្តល់ហិរញ្ញប្បទានតាមរយៈប្រាក់កម្ចីរបស់រុស្ស៊ីដែលអាចសងវិញក្នុងរយៈពេលរហូតដល់ ២៨ឆ្នាំ ជាមួយនឹងការអនុគ្រោះរយៈពេល ១០ឆ្នាំ។

លោក Uttam Kumar Karmaker មន្ត្រីជាន់ខ្ពស់នៃផ្នែកទំនាក់ទំនងសេដ្ឋកិច្ចបង់ក្លាដែស បានប្រាប់មកកាន់សារព័ត៌មានរ៉យទ័រថា តាមពិតទៅរុស្សីមានបំណងចង់ឱ្យបង់ក្លាដែសធ្វើការទូទាត់ជាប្រាក់រូបល្ល៍ (Ruble) ទៅកាន់រុស្សីវិញផងដែរ ប៉ុន្តែវាហាក់ដូចជារឿងលំបាក ឬស្ទើរតែទៅមិនរួចសម្រាប់រដ្ឋាភិបាលបង់ក្លាដែស ដូច្នេះហើយទើបប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការសងត្រឡប់ជាប្រាក់យ័នរបស់ចិនជំនួសវិញ។

នេះហាក់ជារឿងល្អសម្រាប់បង់ក្លាដែល ត្បិតគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរនេះនឹងជួយទប់ស្កាត់ការដាច់ចរន្តអគ្គិសនីជាញឹកញាប់នៅក្នុងប្រទេស ដែលអ្នកវិភាគនានារំពឹងថានឹងកាន់តែធ្លាក់ទៅក្នុងស្ថានភាពអាក្រក់នៅក្នុងឆ្នាំនេះ ដោយសារសមត្ថភាពនាំចូលឥន្ធនៈរបស់ប្រទេសបង់ក្លាដែសបានរងផលប៉ះពាល់បន្ទាប់ពីការធ្លាក់ចុះយ៉ាងឆាប់រហ័សនៃតម្លៃរូបិយប័ណ្ណ និងទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ខ្លួន៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក