ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ពលរដ្ឋឆេករាប់ពាន់នាក់បានចេញមកធ្វើការតវ៉ាទាមទារឱ្យរដ្ឋាភិបាលលាលែងពីតំណែង

សាធារណរដ្ឋឆេក៖ ពលរដ្ឋឆេករាប់ពាន់នាក់បានចេញមកធ្វើបាតុកម្មនៅទីលានកណ្តាលរដ្ឋធានី Prague នៅថ្ងៃអាទិត្យម្សិលមិញនេះ ដោយអំពាវនាវឱ្យរដ្ឋាភិបាលលាលែងពីតំណែង ខណៈដែលការតវ៉ានេះបានធ្វើឡើងជុំវិញបញ្ហានៃការកើនឡើងនៃអតិផរណា និងតម្លៃថាមពលខ្ពស់។ យ៉ាងណាមិញ ក្រុមប៉ូលិសមិនបានធ្វើការប៉ាន់ស្មានពីទំហំនៃការតវ៉ានេះទេ ដែលការតវ៉ានេះត្រូវបានក្រុមបាតុករឱ្យឈ្មោះថាជា "ការតវ៉ានៃពលរដ្ឋឆេកប្រឆាំងនឹងភាពក្រីក្រ"។ 

ការតវ៉ាដែលកើតឡើងនេះមានរូបភាពស្រដៀងគ្នាទៅនឹងបាតុកម្មដែលបានកើតឡើងកាលពីខែមីនាកន្លងទៅ ដែលបានរៀបចំឡើងដោយគណបក្សគ្មានអាសនៈក្នុងសភាមួយហៅកាត់ថា PRO ដែលបានរិះគន់ខ្លាំងៗលើរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Petr Fiala ចំពោះការដោះស្រាយវិបត្តិថាមពលដែលបានវាយប្រហារលើអឺរ៉ុបចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីមកអ៊ុយក្រែនកាលពីជាងមួយឆ្នាំមុន។

PRO ក៏បានស្តីបន្ទោសរដ្ឋាភិបាលចំពោះការប៉ះពាល់ដល់សេរីភាពនៃការបញ្ចេញមតិ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រឆាំងនឹងព័ត៌មានមិនពិត ហើយបានអំពាវនាវឱ្យមានចំណាត់ការសន្តិភាពចំពោះវិបត្តិសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កន្លងមក គណបក្សប្រឆាំងមួយនេះធ្លាប់ត្រូវបានគេចោទប្រកាន់ថាជាគណបក្សដែលគាំទ្រទៅលើរុស្សី ប៉ុន្តែគណបក្សនេះបានបដិសេធដាច់ខាតចំពោះការចោទប្រកាន់ខាងលើ។ 

អ្នករៀបចំការតវ៉ា និងមេដឹកនាំនៃចលនារបស់គណបក្ស PRO លោក Jindrich Rajchl បាននិយាយទៅកាន់ក្រុមមនុស្សដែលណែនណាន់តាន់តាប់នៅទីលាន Wenceslas Square នៃរដ្ឋធានី Prague ក្នុងគោលបំណងទាមទារឱ្យរដ្ឋាភិបាលបច្ចុប្បន្នលាលែងពីតំណែង ខណៈការតវ៉ានេះមានគោលដៅក្នុងការដង្ហែរញ្ញាត្តិដាក់ទៅការិយាល័យរដ្ឋាភិបាល។ សាធារណរដ្ឋឆេក ក៏ដូចជាប្រទេសផ្សេងៗទៀតនៅអឺរ៉ុបផងដែរ បានទទួលរងផលប៉ះពាល់ដោយការកើនឡើងនៃអតិផរណាដែលបានកើនឡើងខ្លាំងកាលពីអំឡុងឆ្នាំ២០២២កន្លងទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក