ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរជាង ១៣លាននាក់ដើរកម្សាន្តលេងថ្ងៃចូលឆ្នាំ ក្នុងនោះសៀមរាប បាត់ដំបង ភ្នំពេញ និងកំពង់ចាម មានភ្ញៀវទេសចរច្រើនជាងគេ

ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ១៣លាននាក់បានដើរកម្សាន្តលេងនៅទូទាំងប្រទេសនៅថ្ងៃចូលឆ្នាំខ្មែរ ៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួនជាង ១៣លាន ១សែននាក់ ហើយភ្ញៀវទេសចរបរទេសជាង ៥ម៉ឺន ៥ពាន់នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

ក្នុងរបាយការណ៍បានបញ្ជាក់ថា រាជធានីខេត្តដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តសៀមរាប ឈរលំដាប់ទី១ ដែលមានព្រឹត្តិការណ៍អង្គរសង្រ្កាន្តទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះកររហូតដល់ជាង ២លាននាក់។ បន្ទាប់មកខេត្តបាត់ដំបង ឈរលំដាប់ទី២ ដែលមានភ្ញៀវទេសចរច្រើន គឺរហូតដល់ជាង ១លាន ៥សែននាក់។ ខេត្តកំពង់ចាមឈរលំដាប់ថ្នាក់លេខ៣ ដែលមានភ្ញៀវទេសចររហូតដល់ជាង ១លាន ៥សែននាក់ បន្ទាប់មកគឺរាជធានីភ្នំពេញដែលមានភ្ញៀវទេសចររហូតដល់ជាង ១លាន ៨ម៉ឺននាក់។

ចំនួនភ្ញៀវទេសចរនៅថ្ងៃចូលឆ្នាំខ្មែរ ២០២៣នេះ គឺមានការកើនឡើង បើធៀបនឹងថ្ងៃចូលឆ្នាំខ្មែរឆ្នាំ២០២២ គឺមានចំនួន ជាង ៥លាន ១៧ម៉ឺននាក់។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានបញ្ជាក់ថា ចំនួនភ្ញៀវទេសចរនៅថ្ងៃចូលឆ្នាំខ្មែរឆ្នាំនេះ គឺជាចំនួនដ៏ច្រើនលើសលុបលើសពីការរំពឹងទុក និងច្រើនជាងពេលមុនវិបត្តិជំងឺកូវីដ-១៩ ទៅទៀត។

លោកបន្តថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត កម្មវិធីសង្ក្រាន្តនៅតាមរាជធានីខេត្ត ជាពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនកុះករ។

លោក ថោង ខុន បានថ្លែងថា៖ «ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗនៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ ទន្ទឹមនឹងនេះ បណ្តាភោជនីយដ្ឋាន និងអាហារដ្ឋាន ក៏មានភ្ញៀវចូលពេញៗក្នុងរយៈពេល ៣ថ្ងៃនេះ ដែលមានភាពខុសគ្នាធៀបនឹងពេលកំពុងមានវិបត្តិកូវីដ-១៩ខ្លាំង ដែលពួកគាត់ភាគច្រើនបានរៀបចំម្ហូបអាហារដោយខ្លួនឯងសម្រាប់បរិភោគ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក