ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ខេត្តព្រះសីហនុមានភ្ញៀវទេសចរជិត ៩០ម៉ឺននាក់បានមកកម្សាន្តលេងក្នុងពិធីបុណ្យចូលឆ្នាំ ៣ថ្ងៃ

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលដើរកម្សាន្ត នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុមានចំនួន ៨៨៧ ៨៩៣នាក់។

ចំនួនភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្ត នៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្ត ក្នុងនោះគឺមានប្រជាជន ដែលបានចូលរួមលេងកម្សាន្ត នៅតាមទីតាំង ដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយប្រជាពលរដ្ឋ ដែលលេងកម្សាន្ត នៅតាមភូមិ ស្រុក និងកន្លែងជួបជុំនានា។

ការរៀបចំកម្មវិធីសង្រ្កាន្ត នៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមភូមិស្រុកនានា គឺជាកត្តាដែលបានទាក់ទាញឲ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដើរកម្សាន្តយ៉ាងច្រើនកុះករ។ ខេត្តបានបង្កើនទំហំ នៃការជួបជុំកម្សាន្តកម្មវិធីសង្រ្កាន្ត នៅតាមទីប្រជុំជនសំខាន់ៗ ដូចជាការបន្ថែមឡានទឹក សម្រាប់បាញ់ទឹកកម្សាន្ត និងការប្រគុំតន្រ្តីជាដើម។

ទន្ទឹមនឹងនេះ សកម្មភាពនៃការដើរកម្សាន្តរបស់ភ្ញៀវ និងបងប្អូនប្រជាពលរដ្ឋ មានតាំងពីពេលព្រឹករហូតដល់យប់ ពិសេសការកម្សាន្តបាញ់ទឺក លាបម្សៅ និងចាក់ភ្លេងកម្សាន្ត។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើន នៅតាមមូលដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ និងសេវាស្នាក់នៅផ្សេងៗ ស្ទើរពេញ ១០០ភាគរយ។ ចំពោះវិស័យឯកជន បានសំដែងការរីករាយជាពន់ពេក ចំពោះចរន្តភ្ញៀវដ៏ច្រើនលើសពីការរំពឹងទុក នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះ និងបន្តមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការងើបឡើងវិញ នៃវិស័យទេសចរណ៍ ខណៈដែលឆ្នាំ២០២៣ គឺជាឆ្នាំទស្សនាកម្ពុជា (Visit Cambodia Year)។

អំពីសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មានភាពល្អប្រសើរច្រើន បើទោះបីមានបញ្ហាចោទឡើងតិចតួចក្តី។ អំពីសន្តិសុខសុវត្ថិភាព ស្ថានភាពសុខសុវត្ថិទូទៅ គឺមានភាពល្អប្រសើរ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍វិញ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក គឹម សុង បានឲ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៣ថ្ងៃនេះ គឺមាន៥ករណី បណ្ដាលឱ្យស្លាប់ ១នាក់ និងរបួស ៩នាក់ ក្នុងនោះករណីធ្ងន់ធ្ងរមាន ៦នាក់។

ចំណែកបញ្ហាអនាម័យបរិស្ថាន នៅតំបន់ឆ្នេរ គឺមិនទាន់បានល្អប្រសើរ ខណៈពេលដែលប្រជាពលរដ្ឋមួយចំនួនតូច មិនទាន់ចូលរួមជាមួយនឹងអាជ្ញាធររៀបចំទុកដាក់សំរាម ឲ្យបានត្រឹមត្រូវដាក់នៅក្នុងធុងសំរាម។ ដោយឡែកម្ហូបអាហារគ្រឿងសមុទ្រ មានការឡើងថ្លៃខ្ពស់។ នេះបើតាមការឲ្យដឹងពីភ្ញៀវទេសចរ ដែលមកលេងនៅក្នុងក្រុងខេត្តព្រះសីហនុ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក