ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ការជ្រើសរើសយុវជនមានពិការភាពដើម្បីប្រកួតកីឡាអេឡិចត្រូនិចវិញ្ញាសា MOBILE LEGENDS នឹងពន្យារពេលដល់ថ្ងៃទី២១ មេសា

ភ្នំពេញ៖ លេខាធិការដ្ឋាន និងក្រុមហ៊ុន TEAM TWO CO, LTD. ជូនដំណឹងស្ដីពីការជ្រើសរើសយុវជនមានពិការភាពចូលរួមបណ្តុះបណ្តាលត្រៀមប្រកួតប្រជែងជាតំបន់ផ្នែកកីឡាអេឡិចត្រូនិច សម្រាប់យុវជនពិការភាពឆ្នាំ២០២៣ ASEAN PARA GAMES ESPORTS ដោយគណៈកម្មាធិការជាតិរៀបចំការ ប្រកួត បានពន្យាពេលថ្ងៃបិទចុះឈ្មោះទៅដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ដើម្បីផ្ដល់ឱកាសដល់អ្នកមានបំណងចង់ចុះឈ្មោះបន្ត។

សេចក្តីជូនដំណឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានអំពាវនាវដល់យុវជនមានពិការភាពផ្នែកកាយសម្បទា (ពិបាកក្នុងការធ្វើចលនា) ឱ្យចូលរួមប្រកួតប្រជែងជាតំបន់ផ្នែកកីឡាអេឡិចត្រូនិកវិញ្ញាសា MOBILE LEGENDS: BANG BANG។

ដោយឡែកលក្ខខណ្ឌនៃការជ្រើសរើសតម្រូវឱ្យ ចុះឈ្មោះជាលក្ខណៈទោល (Single Player) ផ្តល់ព័ត៌មានផ្ទាល់ខ្លួនពិតប្រាកដ ដោយឈ្មោះក្នុងហ្គេមមិនត្រូវមានពាក្យអសុរស ត្រូវចេះប្រើប្រាស់ Telegram សម្រាប់ការទាក់ទងពេលប្រកួត និងមានកម្រិតពិការភាព "ពិការកាយសម្បទា” (ពិបាកក្នុងការធ្វើចលនា) ព្រមទាំងមានឆន្ទៈហ្វឹកហាត់លើម៉ោងហ្វឹកហាត់ជាក់លាក់រហូតដល់ថ្ងៃប្រកួត។ព្រមទាំងត្រូវមានប័ណ្ណបញ្ជាក់ពិការភាព ឬកំណត់ឱ្យមាន ASEAN Para Games An Esports បើត្រូវបានជ្រើសរើសចូលរួមជម្រុះក្នុងការប្រកួត២០២៣។

ចំពោះកាលបរិច្ឆេទ និងទីកន្លែងទទួលពាក្យយុវជនមានពិការភាព សាលារៀន ក្រុមគ្រួសារ អាណាព្យាបាល អង្គការ សហគមន៍ ក្រសួង មន្ទីរ ស្ថាប័ន ដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងផ្ទាល់មកកាន់លេខទូរស័ព្ទ +855 (0)70 875 557 និងអាចបំពេញពាក្យតាមផេកផ្លូវការ CAMBODIA 2023 ឬ អាចស្វែងរកពាក្យសុំចូលតាមរយៈលីង https://forms.gle/hQHv7rgCc35Cxw7z8 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក