លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

សំណងជាង ១៧ម៉ឺនដុល្លារអាមេរិកត្រូវបានផ្តល់ឱ្យក្រុមគ្រួសារជនរងគ្រោះស្លាប់ដោយសារវ៉ាក់សាំងកូវីដ-១៩

សិង្ហបុរី៖ ក្រុមគ្រួសារសពនៃស្រ្តីរងគ្រោះម្នាក់ដែលបានស្លាប់នៅអំឡុងត្រឹមរយៈពេល ៤ថ្ងៃបន្ទាប់ពីទទួលវ៉ាក់សាំងកូវីដ-១៩ (ដូសជំរុញ) បានទទួលសំណងចំនួន ២២៥,០០០ ដុល្លារសិង្ហបុរី ឬប្រមាណជា ១៧០,០០០ដុល្លារអាមេរិក ក្រោមកម្មវិធីជំនួយហិរញ្ញវត្ថុសម្រាប់បញ្ហាដែលកើតមានដោយសារវ៉ាក់សាំងកូវីដ-១៩ (VIFAP)។ នេះបើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលសិង្ហបុរី នៅថ្ងៃអាទិត្យ ទី១៦ ខែមេសាម្សិលមិញនេះ។ 

បើតាមការប្រកាសពីតុលាការបានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ Madam Ontal Charlene Vargas ជាជនជាតិហ្វីលីពីន បានស្លាប់កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ហើយមូលហេតុនៃការស្លាប់របស់លោកស្រីបណ្ដាលមកពីជំងឺ Myocarditis ឬជំងឺរលាកបេះដូង។ អ្នកស៊ើបអង្កេតករណីនៃការស្លាប់នេះបានរកឃើញនូវតុល្យភាពនៃការស្លាប់នេះ ពិតជាទំនងជាប់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩។

ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា នេះ​ជា​ការ​ស្លាប់​លើក​ទី​ពីរ​ដែល​ទាក់​ទង​នឹង​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​សិង្ហបុរី។ ករណីទីមួយគឺបានកើតបុរសជនជាតិបង់ក្លាដែសអាយុ ២៨ឆ្នាំដែលបានស្លាប់ដោយសារជំងឺ Myocarditis នេះដូចគ្នា កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ពោលគឺប្រហែល ០៣សប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីទទួលវ៉ាក់សាំង COVID-19។ កម្មវិធី VIFAP ផ្តល់ជំនួយហិរញ្ញវត្ថុសុច្ឆន្ទៈទៅកាន់អ្នកដែលទទួលបានវ៉ាក់សាំង COVID-19 ក្រោមកម្មវិធីជាតិវ៉ាក់សាំង ដោយអនុលោមតាមអនុសាសន៍របស់គណៈកម្មាធិការជំនាញស្តីពីការចាក់វ៉ាក់សាំង COVID-19 និងអ្នកដែលជួបប្រទះផលប៉ះពាល់ធ្ងន់ធ្ងរដែលត្រូវបានវាយតម្លៃថាទាក់ទងទៅនឹងវ៉ាក់សាំងដែលគ្រប់គ្រង និងចុះបញ្ជីនៅប្រទេសសិង្ហបុរី។

ក្រសួង​សុខាភិបាលបានបញ្ជាក់ថា គ្រួសាររបស់លោក Ontal Charlene Vargas បានដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុពី VIFAP កាលពីខែមករា ឆ្នាំ២០២៣ នឹងត្រូវបានត្រួតពិនិត្យដោយក្រុមការងារឯករាជ្យមួយ។ ប្រភពពីក្រសួង​សុខាភិបាលដដែលបញ្ជាក់ថា គណៈកម្មាការបានវាយតម្លៃថាការស្លាប់របស់ជនរងគ្រោះគឺប្រហែលជាទាក់ទងទៅនឹងការចាក់វ៉ាក់សាំង COVID-19 ហើយជំនួយផ្នែកហិរញ្ញវត្ថុចំនួន ២២៥,០០០ដុល្លារសិង្ហបុរី បានផ្តល់ឱ្យទៅកាន់ក្រុមគ្រួសាររបស់ជនរងគ្រោះនៅឯប្រទេសហ្វីលីពីនរួចរាល់ហើយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក