ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សង្រ្កាន្តវត្តភ្នំ ៣ថ្ងៃទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ១លាននាក់

ភ្នំពេញ៖ ចូលឆ្នាំខ្មែររយៈ ៣ថ្ងៃ សង្រ្កាន្តវត្តភ្នំ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១លាននាក់ ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៣០០នាក់។ នេះបើតាមរបាយការណ៍ដែល EAC news ទទួលបានពីប្រធានមន្ទីរទេសចររាជធានីភ្នំពេញ លោក ម៉ម វាសនា។

ប្រធានមន្ទីរទេសចររាជធានីភ្នំពេញ លោក ម៉ម វាសនា បានបញ្ជាក់ថា ចូលឆ្នាំខ្មែរ ៣ថ្ងៃ រាជធានីភ្នំពេញមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង ១លាន ៨ម៉ឺននាក់។ ក្នុងចំណោមរមណីយដ្ឋានទេសចរណ៍នៅរាជធានីភ្នំពេញ គឺរមណីយដ្ឋានវប្បធម៌ ប្រវិត្តសាស្ត្រវត្តភ្នំ ទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ រហូតដល់ ១លាននាក់។

លោកបន្តថា សង្រ្កាន្តវត្តភ្នំឆ្នាំនេះមានភ្ញៀវទេសចរមកកម្សាន្តលេងបាញ់ទឹក បាតម្សៅ លេងល្បែងប្រជាប្រិយផ្សេងៗ មានសន្ទុះកើនឡើងជាងសង្រ្កាន្តវត្តភ្នំកន្លងៗទៅ។

លោកប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានអះអាងថា ការកើនឡើងភ្ញៀវទេសចរ គឺដោយសារតែឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំ និងតុបតែងលម្អដោយភ្លើងពណ៌ស្រស់ស្អាត។ លោកនិយាយដូច្នេះថា៖ «រមណីយដ្ឋានវត្តភ្នំ បរិយាកាសល្អ មានដើឈើរម្លប់ត្រឈឹងត្រឈៃ មានការតុបតែងលម្អដោយភ្លើងព័ណ៌ មានការប្រគុំតន្រ្តី មានលេងល្បែងប្រជាប្រិយ៍ជាច្រើន ជាចំណុចកណ្តាលនៃរាជធានី ពិសេសគឺកត្តាសុខសន្តិភាព ភាពរីកចំរើនគ្រប់វិស័យ»។

បើតាមលោក ម៉ម វាសនា ក្រៅពីវត្តភ្នំ នៅតាមតំបន់រមណីយដ្ឋានផ្សេងៗនៅរាជធានីភ្នំពេញ ក៏មានភ្ញៀវទេសចរទៅកម្សាន្តលេងផងដែរ ក្នុងនោះនៅវិមានឈ្នះ មុខវាំង វិមានឯករាជ្យ និងកោះពេជ្រមានភ្ញៀវទេសចរចំនួន ៦ម៉ឺន ៥ពាន់នាក់ នៅព្រះបរមរាជវាំងមានភ្ញៀវទេសចរជិត ៣ពាន់នាក់ សារមន្ទីរជាតិជាង ៨០០នាក់ សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង មានជាង ២ពាន់នាក់ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកចំនួនជាង ១ពាន់នាក់ សួនសត្វភ្នំពេញសាហ្វារីជាង ១ពាន់ ៦រយនាក់ នៅសួនទឹកហ្គាឌិនស៊ីធីជាង ២ ៨០០នាក់ នៅរមណីយដ្ឋានកោះដាច់ មានជាង ៤ពាន់នាក់ និងនៅសួនកម្សាន្តដាយណូស័រអឺឡាយជាង ៣០០នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក