លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

នាយករដ្ឋមន្ត្រីជប៉ុនប្តេជ្ញានឹងការពារសុវត្ថិភាពសម្រាប់មេដឹកនាំក្នុងកិច្ចប្រជុំ G7 ក្រោយការវាយប្រហារដោយគ្រាប់បែកផ្សែង

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានប្តេជ្ញាការពារមេដឹកនាំពិភពលោកឱ្យមានសុវត្ថិភាពក្នុងអំឡុងពេលកិច្ចប្រជុំ G7 នាពេលខាងមុខ មួយថ្ងៃបន្ទាប់ពីបុរសម្នាក់បានគប់វត្ថុដូចបំពង់ ដែលមើលទៅដូចជាគ្រាប់បែកផ្សែងដាក់នាយករដ្ឋមន្រ្តីក្នុងអំឡុងពេលនៅខាងក្រៅ។

នាយករដ្ឋមន្ត្រីជប៉ុនបានថ្លែងសុន្ទរកថានៅទីក្រុង Wakayama ប្រទេសជប៉ុន ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២៣ ថា «ប្រទេសជប៉ុនទាំងមូលត្រូវតែខិតខំផ្តល់នូវសន្តិសុខអតិបរមាក្នុងអំឡុងពេលកាលបរិច្ឆេទនៃកិច្ចប្រជុំកំពូល នៅទីក្រុងហ៊ីរ៉ូស៊ីម៉ានៅខែក្រោយ និងការប្រមូលផ្តុំផ្សេងទៀតនៃឥស្សរជនមកពីជុំវិញពិភពលោក នៅទីក្រុង Karuizawa ខេត្ត Nagano នៃប្រទេសជប៉ុន រយៈពេលបីថ្ងៃនៃកិច្ចពិភាក្សា»

នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida បាននិយាយទៅកាន់អ្នកសារព័ត៌មានពីលំនៅដ្ឋានផ្លូវការរបស់គាត់នៅទីក្រុងតូក្យូថា អំពើហឹង្សាដែលកើតឡើងក្នុងអំឡុងពេលបោះឆ្នោត ដែលជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ មិនអាចអត់ឱនបានឡើយ។

លោកបានបន្ថែមថា៖ «អ្វីដែលសំខាន់គឺត្រូវអនុវត្តការបោះឆ្នោតនេះដល់ទីបញ្ចប់ វាមានសារៈសំខាន់សម្រាប់ប្រទេសរបស់យើង និងសម្រាប់លទ្ធិប្រជាធិបតេយ្យរបស់យើង ដែលសំឡេងរបស់អ្នកបោះឆ្នោតត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈការបោះឆ្នោត»

លោកប្ដេជ្ញាថា ការវាយប្រហារនេះនឹងមិនរំខានដល់ដំណើរការប្រជាធិបតេយ្យឡើយ។

ទោះបីជាមានឧបទ្ទវហេតុដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍ក៏ដោយ នាយករដ្ឋមន្ត្រី Fumio Kishida បានវិលត្រឡប់មកធ្វើយុទ្ធនាការគាំទ្រគណបក្សប្រជាធិបតេយ្យសេរីរបស់គាត់រួចហើយខណៈការឃោសនាបោះឆ្នោតកំពុងដំណើរការនៅក្នុងការបោះឆ្នោតក្នុងស្រុកទូទាំងប្រទេសរបស់ប្រទេសជប៉ុន។

គួរឱ្យដឹងដែរថា កាលពីថ្ងៃសៅរ៍ ឧបករណ៍បំផ្ទុះតូចមួយត្រូវបានគេគប់ដាក់លោកនាយករដ្ឋមន្ត្រី Kishida ខណៈលោកថ្លែងសុន្ទរកថាយុទ្ធនាការគាំទ្របេក្ខជនបក្សកាន់អំណាចនៅទីក្រុង Wakayama ភាគនិរតី ដោយលោកត្រូវបានជម្លៀសដោយគ្មានរបួស។ ទោះបីជាយ៉ាងណាក៏ដោយ ការវាយប្រហារនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលនៅក្នុងប្រទេសជប៉ុន ហើយបានប្រៀបធៀបទៅនឹងការធ្វើឃាតកាលពីឆ្នាំមុនរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe ដែលត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលសុន្ទរកថាយុទ្ធនាការមួយនៅទីក្រុង Nara ភាគខាងលិច៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក