ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចូលឆ្នាំខ្មែរ ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្សជាង ២០នាក់ បើនៅថៃសម្លាប់មនុស្សជិត ២០០នាក់

ភ្នំពេញ៖ ចូលឆ្នាំខ្មែរ ៣ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៥ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ២៥នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៩២នាក់។ នេះបើតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ។

តាមរបាយការណ៍ នៅថ្ងៃចូលឆ្នាំខ្មែរទី១ ថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៦ករណី បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៦នាក់។

នៅថ្ងៃចូលឆ្នាំខ្មែរទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២០លើកបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសសរុប ៤៨នាក់ របួសធ្ងន់ ៣១នាក់ របួសស្រាល ១៧នាក់។

ថ្ងៃចូលឆ្នាំខ្មែរចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១៩លើក នៅពេលយប់ ៩លើក បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៥នាក់ របួសធ្ងន់ស្រាលចំនួន ២៦នាក់។

ជាក់ស្តែងគ្រាន់តែថ្ងៃចូលឆ្នាំខ្មែរទី៣ ក្នុងខេត្តពោធិ៍សាត់មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ២ករណី ដោយករណីទី១ បានកើតឡើងនៅវេលាម៉ោង ៦កន្លះល្ងាច ដែលបណ្តាលឱ្យមនុស្សចំនួន ២នាក់បានស្លាប់ និងរបួសធ្ងន់ស្រាលចំនួន ៨នាក់នៅលើផ្លូវលេខ៥៥ ចន្លោះគីឡូម៉ែតលេខ៦៦-៦៧ ចំណុចមុខផ្សារ៧ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់រវាងរថយន្តមួយគ្រឿងបុកជាមួយម៉ូតូ ២គ្រឿង។

ចំណែកករណីទី២ គឺកើតឡើងនៅវេលាម៉ោងជិត ៩យប់ រវាងរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង នៅលើផ្លូវជាតិលេខ៥ (ផ្លូវកោង) ចន្លោះគីឡូម៉ែត្រ១៥៤-១៥៥ ស្ថិតក្នុងភូមិកណ្ដាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បណ្តាលឱ្យមនុស្សចំនួន ៤នាក់បានស្លាប់ និងរងរបួសធ្ងន់ចំនួន ១នាក់។

ក្នុងរបាយការណ៍បានបញ្ជាក់ពីមូលហេតុដែលនាំឱ្យគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺដោយសារតែបើកបរលើសល្បឿន បើកបរមិនប្រកាន់ស្តាំ ប្រជែង បើកបរទាំងស្រវឹង និងកត្តាអាកាសធាតុជាដើម។

ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅកម្ពុជា គឺមានចំនួនតិចជាងករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅប្រទេសថៃ ដោយមានមនុស្សចំនួន ១៩៧នាក់បានបាត់បង់ជីវិត និងរងរបួសធ្ងន់ស្រាលចំនួន ១ ៧៣៨នាក់ ក្នុងអំឡុងព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ថ្ងៃ ពីថ្ងៃទី១១-១៥ ខែមេសា ឆ្នាំ២០២៣។ នេះបើតាមព័ត៌មានផ្សាយដោយសារព័ត៌មាន Bangkok post៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក