លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សម្តេចតេជោ វាយកូនគោលដើម្បីសម្រកគីឡូ

ភ្នំពេញ៖ ក្រោយចប់ពិធីបុណ្យចូលឆ្នាំខ្មែរ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមកវាយកូនគោលនៅទីលានវាយកូនគោលដែលស្ថិតនៅក្នុងក្រុងតាខ្មៅដើម្បីឱ្យស្រកគីឡូ។

សម្តេចតេជោ បានបញ្ចេញរូបភាព និងវីដេអូវាយកូនគោល ដោយសរសេរនៅឆាណែលតេឡេក្រាមជាផ្លូវការដូច្នេះថា៖ «វាយកូនគោលក្បែរផ្ទះដើម្បីឲ្យបែកញើសសម្រកទម្ងន់»

កាលពីថ្ងៃចូលឆ្នាំទី២ គឺថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានទៅវាយកូនគោលនៅខេត្តសៀមរាបអំឡុងពេលសម្តេចតេជោចូលរួមក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្ត។

ជាទូទៅ សម្តេចនាយករដ្ឋមន្ត្រីឆ្លៀតពេលទំនេរពីភារកិច្ច តែងតែអញ្ជើញមកលេងវាយកូនគោលដើម្បីកម្សាន្តលេង និងដើម្បីឱ្យស្រកគីឡូផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ ក៏តែងតែរៀបចំពានរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រីក្នុងកម្មវិធីប្រកួតវាយកូនគោល៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក