ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចូលឆ្នាំខ្មែរ ៣ថ្ងៃ ខេត្តបន្ទាយមានជ័យមានភ្ញៀវទេសចរជាង ៦៥ម៉ឺននាក់

បន្ទាយមានជ័យ៖ ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ មកចូលរួមលេងកម្សាន្តនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៦៥០ ០១៣នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ៦៤៨ ៤៧១នាក់ ភ្ញៀវបរទេសចំនួន ១ ៥៤២នាក់។

នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ លោក ឈឿន សេរីវុធ ដែលបានប្រាប់អ្នកសារព័ត៌មាន EAC News ប្រចាំខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

លោកប្រធានមន្ទីរទេសចរណ៍បន្តថា ថ្ងៃទី១៤ ខែមេសា (ថ្ងៃទី១) មានភ្ញៀវទេសចរសរុបចំនួន ១០៨ ៥១៤នាក់ ក្នុងភ្ញៀវជាតិមានចំនួន ១០៨ ១៨៤នាក់ ភ្ញៀវបរទេសចំនួន ៣៣០នាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ី នៅតំបន់ប៉ោយប៉ែត។

នៅថ្ងៃចូលឆ្នាំទី២ គឺថ្ងៃទី១៥ ខែមេសា មានភ្ញៀវទេសចរសរុបចំនួន ២២០ ៥៧៧នាក់ ភ្ញៀវជាតិមានចំនួន ២២០ ០៤២នាក់ ភ្ញៀវបរទេសចំនួន ៥៣៥នាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត។

ចំណែកនៅថ្ងៃចូលឆ្នាំទី៣ គឺថ្ងៃទី១៦ ខែមេសា មានភ្ញៀវទេសចរសរុបចំនួន ៣២០ ៩២២នាក់ ភ្ញៀវជាតិមានចំនួន ៣២០ ២៤៥នាក់ ភ្ញៀវបរទេសចំនួន ៦៧៧នាក់ ភាគច្រើនជនជាតិចិន ជនជាតិថៃ ជនជាតិឥណ្ឌូណេស៊ីនៅតំបន់ប៉ោយប៉ែត។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរមកលេងកម្សាន្តច្រើនជាងគេ គឺនៅសួនមានជ័យ ក្រុងសិរីសោភ័ណ ប្រាសាទបន្ទាយឆ្មារ ស្រុកថ្មពួក ក្រុងប៉ោយប៉ែត រួមនឹងទីតាំងផ្សេងៗទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក