ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ហាមកីឡាករជម្រើសជាតិចូលរួមប្រកួតមុនព្រឹត្តិការណ៍ស៊ីហ្គេម-ប៉ារ៉ាហ្គេម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន យល់ស្របនឹងការលើកឡើងរបស់លោកឧកញ៉ា ស្រី ចាន់ថន ដែលមិនគាំទ្រឱ្យកីឡាករជម្រើសជាតិដែលនឹងត្រៀមចូលរួមប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ចូលរួមប្រកួតនៅតាមសង្វៀនផ្សេងៗមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់នោះទេ។

សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាថ្លែងថា ប្រសិនជាកីឡាករជម្រើសជាតិកម្ពុជាចូលរួមប្រកួតមុនព្រឹត្តិការណ៍ស៊ីហ្គេមមកដល់ ហើយមានរបួស នោះនឹងធ្វើឱ្យកីឡាករបាត់បង់ឱកាស ដូចជាករណីកីឡាករប្រដាល់ ឈាង ល្វៃ ដែលត្រូវរបួសជើង ដែលចាញ់គូប្រកួតកីឡាករថៃ សាមី បានចានមេក នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដែលធ្វើឱ្យសម្តេចព្រួយបារម្ភថា តើកីឡាករ ឈាង ល្វៃ អាចនឹងជាសះស្បើយទាន់ព្រឹត្តិការណ៍ស៊ីហ្គេមដែលនឹងមកដល់នៅ ១៩ថ្ងៃខាងមុខទៀត ឬអត់?

សម្តេចតេជោ៖ «សូមសហព័ន្ធកីឡាប្រដាល់ យកចិត្តទុកដាក់កុំឱ្យមានការថ្លោះធ្លោយណាមួយទាក់ទងនឹងគូដែលត្រូវចូលប្រកួតនៅក្នុងស៊ីហ្គេមនៅពេលខាងមុខ (ហាម) ចូលប្រកួតនៅសង្វៀនតាមទូរទស្សន៍នេះ ទូរទស្សន៍នោះ កន្លែងនេះ ឬកន្លែងនោះ បើមិនដូច្នោះយើងនឹងមានបញ្ហាទាក់ទងនឹងកម្រិតជាតិដែលនឹងត្រូវធ្វើនៅពេលខាងមុខ‍‍»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក