ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មតិយោបល់នាយករដ្ឋមន្ត្រីលើការប្រកួតប្រដាល់រវាងកីឡាករ ឈឿង ល និងកីឡាករ សាមី បានចាមេក

ភ្នំពេញ÷ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការឃាត់របស់អាជ្ញាកណ្ដាលលើការប្រកួតរវាងកីឡាករកម្ពុជា លោក​ ឈឿង ល្វៃ និងកីឡាករថៃ លោក សាមី បានចាមេក គឺមិនខុសនោះទេ ដោយសម្តេចលើកឡើងថា ការគិតដល់អាយុជីវិតកីឡាករជារឿងសំខាន់។

ក្នុងសារសំឡេងពិសេសរបស់សម្ដេចតេជោនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ សម្ដេចតេជោលើកឡើងថា៖ «ខ្ញុំយល់ស្របជាមួយនឹងការបកស្រាយរបស់អាជ្ញាកណ្ដាល! យើងមិនអាចគិតតែពីឈ្នះ ដោយមិនគិតពីអាយុជីវិតគេនោះទេ!»

ការលើកឡើងរបស់សម្ដេចតេជោនៅពេលនេះគឺក្នុងពេលដែលមានការប្រតិកម្មជាច្រើនទាក់ទងជាមួយនឹងអាជ្ញាកណ្ដាលនៃការប្រកួតកីឡាប្រដាល់មិត្តភាពកម្ពុជាថៃរវាងកីឡាករកម្ពុជា លោក ឈឿង ល្វៃ និងកីឡាករថៃ លោក សាមី បានចាមេក ដោយមានការចោទប្រកាន់ថា អាជ្ញាកណ្ដាលមានការលំអៀងទៅលើកីឡាករថៃ។

ជាមួយគ្នានេះសម្ដេចតេជោក៏បានលើកឡើងថា កីឡាករដែលត្រៀមសម្រាប់ស៊ីហ្គេមមិនគួរណាត្រូវឲ្យឡើងមកវ៉ៃនៅលើសង្វៀនទេនៅពេលនេះ ត្រូវត្រៀមសម្រាប់ស៊ីហ្គេមតែម្ដង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក