ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លើងគប់កីឡានឹងត្រៀមដង្ហែនៅក្នុងទីក្រុងបាងកកនៅល្ងាចស្អែកនេះ

ថៃ៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC លោក ហោ សារុន និងប្រធានប្រតិបត្តិសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងជាអនុប្រធានគណៈកម្មាធិការជាតិអូឡាពិកថៃ លោក Dato Seri Chaiyapak siriwat ចុះពិនិត្យទីតាំងនៃពហុកីឡដ្ឋាន RAJAMANGALA នៃទីក្រុងបាងកក ដើម្បីត្រៀមរៀបចំពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នាល្ងាចថ្ងៃទី១៧ ខែមេសាស្អែកនេះ។

ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានទៅដល់ទីក្រុងបាងកក ប្រទេសថៃ នៅល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

ពិធីដង្ហែ អគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមជុំវិញបណ្តាប្រទេសអាស៊ាន គឺដឹកនាំដោយរដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក ហោ សារុន។

ភ្លើងគប់កីឡា បានដង្ហែដល់ប្រទេសថៃ ដែលជាប្រទេសទី៧ បន្ទាប់ពីប្រទេសសិង្ហបុរី ម៉ាឡេស៊ី ទីម័រខាងកើត ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម។ ភ្លើងគប់កីឡា នឹងបន្តឆ្ពោះទៅប្រទេស មីយ៉ាន់ម៉ា និងឡាវ រួចហើយនឹងបន្តមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម។

នៅសល់តែ ១៩ថ្ងៃទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣ នឹងឈានមកដល់ហើយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក