លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

Jennie និង Grimes បញ្ចេញ Album រូបថតជាមួយ Rocket នៅ SpaceX

អាមេរិក៖ អ្នកគាំទ្រវិស័យចម្រៀងបានបង្ហាញចំណាប់អារម្មណ៍ពិសេស ជុំវិញចចាមរ៉ាមនៃការបញ្ចេញបទចម្រៀងរួមគ្នារវាងតារាចម្រៀងកាណាដា Grimes និងតារាចម្រៀងកូរ៉េ Jennie ក្រោយពួកគេទាំងពីរបានបង្ហោះរូបភាពរួមគ្នានៅលើ Instagram នៅទីតាំងផលិតគ្រាប់រ៉ុក្កែតរបស់ក្រុមហ៊ុន SpaceX។

សមាជិកក្រុមចម្រៀង "Blackpink" Jennie បានបង្ហោះរូបភាពអមជាមួយ Caption "Rocket day with my fairy princess" ដែលក្រោយមកតារាចម្រៀងកាណាដា Grimes ដែលជាមិត្តស្រីរបស់លោក Elon Musk បានបង្ហោះរូបភាពលើ Instagram ភ្ជាប់ជាមួយ caption "Jennie and Grimes go to space" ផងដែរ។

គួរបញ្ជាក់ថា កន្លងមក Grimes ក៏ធ្លាប់បានធ្វើការងាររួមគ្នាជាមួយក្រុមតារា K-Pop ផងដែរ ដោយផលិតបទចម្រៀងរួមគ្នាជាមួយក្រុមចម្រៀង LOONA កាលពីឆ្នាំ២០១៨។ មិនត្រឹមតែប៉ុណ្ណោះ សមាជិកក្រុមនារី​ LOONA គឺនាង Go Won ត្រូវជាម្តាយធម៌របស់កូនប្រុសវ័យមួយខួបរបស់ Grimes និង Elon Musk ដែលមានឈ្មោះថា X A-Xii ទៀតផង។

ដោយឡែក សម្រាប់វត្តមានរបស់ Jennie នៅលើទឹកដីសហរដ្ឋអាមេរិក ត្រូវបានគេដឹងថាកំពុងស្ថិតក្នុងចចាមរ៉ាមនៃការបញ្ចេញស្នាដៃរួមគ្នា (Collaboration) ខណៈតារាចម្រៀងកូរ៉េដ៏ស្រស់សោភាវ័យ ២៥ឆ្នាំរូបនេះ ធ្លាប់លេចឮទំនាក់ទំនងជាមួយតារាល្បីៗមួយចំនួនដូចជា Dua Lipa និង Bella Poarch ផងដែរក្នុងពេលកន្លងទៅ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក