ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនជាតិវៀតណាមជួលដីខ្មែរដាំកញ្ឆាខុសច្បាប់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

មណ្ឌលគិរី៖ អាជ្ញាធរខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ២នាក់ដែលបានជួលដីខ្មែរដាំកញ្ឆាទ្រង់ទ្រាយធំខុសច្បាប់នៅភូមិម៉េប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ជនសង្ស័យជនជាតិវៀតណាម ២នាក់នោះ មានឈ្មោះ ង្វៀន វ៉ាន់ហ្វាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិវៀតណាម ទីលំនៅភូមវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន ប្រទេសវៀតណាម ហើយម្នាក់ទៀតឈ្មោះ ហ្វាម វ៉ាន់ថាយ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិវូយបា ឃុំធុងដូរ ស្រុកវិញ ខេត្តងាអាន វៀតណាម កាន់លិខិតឆ្លងដែនលេខ C2369263។

ក្រៅពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចក៏បានដកហូត កញ្ឆាស្ងួតចំនួន ២កញ្ចប់ ជីគីមីចំនួន ៣០ការុង ថ្នាំបំប៉នកញ្ឆា ២៧កំប៉ុង កែវជ័របណ្តុះកូនកញ្ឆា ចំនួន ៥០០កែវ ជញ្ជីងថ្លឹងកញ្ឆាក្រៀមចំនួន ៣គ្រឿង ម៉ាស៊ីនអ៊ុតកញ្ចប់កញ្ឆាចំនួន ៣គ្រឿង ថង់វេចខ្ចប់កញ្ឆាចំនួន ៤៣៨ថង់ ជីម្សៅបំប៉នកញ្ឆាចំនួន ៨កញ្ចប់ ជ្រលក់កញ្ឆាចំនួន ១២កំប៉ុង ថ្នាំបាញ់ស្មៅចំនួន ៤កញ្ចប់ ធុងបាញ់ថ្នាំចំនួន១ ស្លាកលេខម៉ូតូ (វៀតណាម) ចំនួន ២សន្លឹក ការុងចំនួន ១៧៦អាវ សម្រាប់ការពារបាញ់ថ្នាំ ១ឈុត ប្រអប់ជ័រដាក់គ្រាប់កញ្ឆាចំនួន ២ប្រអប់ ថ្នាំប៉ូវកញ្ឆា ១ធុង ២០លីត្រ ថូរជ័រដាំកញ្ឆាចំនួន ៧២០ថូ សំឡីសម្រាប់បណ្តុះគ្រាប់កញ្ឆាចំនួន ១២កញ្ចប់ លិខិតឆ្លងដែនចំនួន ៣ក្បាល ប័ណ្ណសំគាល់ខ្លួនចំនួន ២សន្លឹក និងឯកសារចំនួន ៤២សន្លឹក។

ជាមួយគ្នានេះសមត្ថកិច្ចបានកាប់ដើមកញ្ឆាស្រស់បាន និងដុតកម្ទេចចោលចំនួន ១០ ៦៧១ដើម ទម្ងន់ ១ ២០៥ គីឡូក្រាម។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីចាត់ការតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក