វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ចូលឆ្នាំខ្មែរ២ថ្ងៃ មនុស្សចំនួន ៩នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ ចូលឆ្នាំខ្មែរ២ថ្ងៃ ត្រូវនឹងថ្ងៃទី១៤-១៥ ខែមេសា ឆ្នាំ២០២៣ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ២៦ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ៩នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៦០នាក់។

បើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃចូលឆ្នាំខ្មែរទី១ ថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ៦ករណី បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់ (របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៦នាក់)។

គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឲ្យមានមនុស្សស្លាប់ និងរបួស គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៦លើក រួមមាន ល្បឿន ១លើក (ស្លាប់ ១នាក់) មិនគោរពសិទ្ធិ ២លើក មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ១នាក់)។

ចំណែកនៅថ្ងៃចូលឆ្នាំខ្មែរទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ២០លើកបណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសសរុប ៤៨នាក់ របួសធ្ងន់ ៣១នាក់ របួសស្រាល ១៧នាក់។

បើតាមរបាយការណ៍ អ្នករងរបួស និងស្លាប់ភាគច្រើនមិនពាក់មួកសុវត្ថិភាព ៤០នាក់។ ចំនួននេះបើប្រៀបធៀបថ្ងៃចូលឆ្នាំខ្មែរថ្ងៃទី២ ដូចគ្នាឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២៥លើក (យប់ ៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ១៦នាក់ របួសសរុប ៣៤នាក់ របួសធ្ងន់ ២៧នាក់ របួសស្រាល ១នាក់ (មិនពាក់មួកសុវត្ថិភាព ៧នាក់)។

តាមរបាយការណ៍ដដែល មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ រួមមាន បើកបរលើសល្បឿន ៧លើក (ស្លាប់ ២នាក់) មិនគោរពសិទ្ធិ ៣លើក មិនប្រកាន់ស្តាំ ៥លើក (ស្លាប់ ៣នាក់) ប្រជែងគ្រោះថ្នាក់ ១លើក បត់គ្រោះថ្នាក់ ២លើក (ស្លាប់ ១នាក់) និងស្រវឹង ១លើក (ស្លាប់ ១នាក់)។

សូមរំលឹកថា ចូលឆ្នាំខ្មែរ ៣ថ្ងៃ ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យមនុស្សចំនួន ២៧នាក់បានបាត់បង់ជីវិត និងរងរបួសចំនួន ៨០នាក់៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក