ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោបញ្ជូនសារ «សន្ដិភាព» ក្រោយពីរម្លឹកអតីតកាលដ៏ជូរចត់

សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបញ្ជូននូវសារជំរុញដល់ពលរដ្ឋការពារនៅសន្តិភាពបន្ទាប់ពីរំលឹករឿងដ៏ជូរចត់មួយ។

សម្ដេចតេជោបានសរសេរនៅលើតេឡេក្រាមរបស់សម្ដេចនៅព្រឹកថ្ងៃទី១៦ ខែមេសា ថា ថ្ងៃនេះកាលពី ៤៨ឆ្នាំមុន សម្ដេចត្រូវបាត់បង់ភ្នែកម្ខាង។ សម្ដេចបានលើកឡើងថានេះហើយគឺជាស្នាដៃនេះសង្គ្រាមដែលបានបំផ្លាញគ្រប់យ៉ាងរាប់ទាំងជីវិតរបស់មនុស្ស។

សម្ដេចនាយកបានលើកឡើងថាជាសំណាងល្អដែលសម្ដេចមានជីវិតនិងចូលរួមកសាងសន្តិភាពនិងរក្សាសន្តិភាពដល់កម្ពុជា ៤៨ឆ្នាំមកនេះ។

សម្ដេចថា៖ «សំណាងល្អខ្ញុំនៅមានជិវិតនិងបានចូលរួមកសាងសន្តិភាពនិងរក្សាសន្តិភាពដែល ៤៨ឆ្នាំក្រោយប្រជាជន បានសប្បាយរីករាយក្រោមម្លប់នៃសន្តិភាពនេះ។ រក្សាសន្តិភាពបានគឺរក្សាបានគ្រប់យ៉ាងរាប់ទាំងជិវិតមនុស្សដែលយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឲ្យខាងតែបាន»។

ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្តព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ដោយសារកត្តាសន្ដិភាពបាននាំមកឱ្យកម្ពុជាអាចប្រារព្ធពិធីចូលឆ្នាំខ្មែរបានដោយរីករាយ និងរលូន ដែលខុសពីសម័យសង្គ្រាម។

សម្ដេចថា៖ «កាលពី ៤៨ឆ្នាំមុនគ្រាប់កាំភ្លើងធំបានបាញ់ចូលគ្រប់ទីក្រុង»

គួរឱ្យដឹងផងដែរ សាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្របពេលដែលកម្ពុជាបានរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ការដួលរលំនៃសាធារណរដ្ឋខ្មែរបានធ្វើឱ្យកម្ពុជាឈានជើងចូលដល់របបខ្មៅងងឺត និងសង្គ្រាមរហូតដល់ឆ្នាំ១៩៩៨ ទើបអាចរកសន្ដិភាពបានឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក