ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

«សែន ចន្ទរិទ្ធីគុន» ឈ្មោះជាភាសាខ្មែររបស់កីឡាករ Thiago ក្រោយទទួលបានសញ្ជាតិខ្មែរជាផ្លូវការ

កណ្តាល៖ «សែន ចន្ទរិទ្ធីគុន» នឹងក្លាយជាឈ្មោះភាសាខ្មែរផ្លូវការរបស់កីឡាករជនជាតិបេស៊ីល Thiago ក្រោយព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទានសញ្ជាតិខ្មែរ។

យោងតាមអនុប្រធានកិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ លោក ស្រី ចាន់ថន បានបង្ហោះសារលើបណ្តាញសង្គមលោក នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ថា៖ «ខ្ញុំសូមប្រកាសជាសាធារណៈថា ឈ្មោះផ្លូវការជាភាសាខ្មែររបស់កីឡាករ Thiago គឺ សែន ចន្ទរិទ្ធីគុន»។

ជាមួយគ្នានេះដែរ លោក ស្រី ចាន់ថន ក៏បានអរគុណដល់ប្រជាជនខ្មែរដែលជាអ្នកគាំទ្រ Thaigo ដែលបានខមិនដាក់ឈ្មោះ ព្រមទាំងបានគូសបញ្ជាក់ថា បើមិនមានការគាំទ្រពីប្រជាជនខ្មែរនោះទេ ឈ្មោះមួយនេះមិនអាចលេចចេញជារូបរាងឡើយ។

បន្ទាប់ពីទទួលបានសញ្ជាតិ និង ឈ្មោះខ្មែរជាផ្លូវការ កីឡាករ Thiago ក៏បានថ្លែងអំណរគុណដល់អ្នកជួយជ្រោមជ្រែង និងអ្នកគាំទ្រ ជាពិសេសព្រះមហាក្សត្រខ្មែរ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសដល់រូបលោក និងជឿជាក់ឱ្យលោកជាកីឡាករតំណាងកម្ពុជា។

លោកថា៖ «នេះពិតជាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ចំពោះការជឿជាក់លើខ្ញុំក្នុងនាមជាអត្តពលិក និងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា អរគុណដែលជឿជាក់លើខ្ញុំ»។

គួរឱ្យដឹងដែរថា ព្រះមហាក្សត្រខ្មែរ ទ្រង់បានឡាយព្រះហត្ថលេខានៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លើព្រះរាជក្រឹត្យប្រោសប្រទានសញ្ជាតិខ្មែរដល់កីឡាករ Thiago ជនជាតិបេស៊ីល និងភរិយាជនជាតិប៉ូឡូញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក