ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្លើងគប់ស៊ីហ្គេមឆ្នាំ២០២៣ ទទួលបានជោគជ័យសម្រាប់ការរៀបចំនៅប្រទេសសិង្ហបុរី

សិង្ហបុរី៖ ពិធីរត់ភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ត្រូវប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ដែលបានបញ្ចប់ទៅ ប្រកបដោយភាពជោគជ័យ។

ព្រះអគ្គីជ័យកីឡា និងភ្លើងគប់ ត្រូវបានប្រតិភូបេសកជនពិសេស នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាប៉ារ៉ាហ្គេម លើកទី១២ ដឹកនាំដោយ រដ្ឋលេខាធិការក្រសួងទេសចរណ៍លោក ហោ សារុន និង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសសិង្ហបុរីលោក សុខ ខឿន និង រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងជាអនុរដ្ឋមន្រ្តីច្បាប់សិង្ហបុរី Edwin Tong និងវត្តមានរបស់កីឡាករ កីឡាការិនីសិង្ហបុរី ប្រមាណជាង៥០០នាក់ ផងដែរ។

លោក ហោ សារុន បានថ្លែងថាពិធីដង្ហែព្រះអគ្គីកីឡានាថ្ងៃនេះបានបង្ហាញឲ្យឃើញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី ខណៈព្រះអគ្គីកីឡាគឺជានិមិត្តរូបនៃថាមពល មិត្តភាព សាមគ្គីភាព និងនិរន្តរភាព ដែលទាំងអស់នេះជាតម្លៃសកលនៃទំនាក់ទំនងរវាងការប្រកួតកីឡា និងការរស់នៅប្រចាំថ្ងៃ។

លោកបានបន្តឱ្យដឹងថា អស់រយៈពេល ៦៤ឆ្នាំហើយ ចាប់តាំងពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី១ ក្នុងឆ្នាំ១៩៥៩ ដែលកម្ពុជាបានរង់ចាំ ឱកាសធ្វើជាម្ចាស់ផ្ទះដោយក្នុងឆ្នាំ ២០២៣ គឺជាឆ្នាំដ៏វិសេសវិសាលសម្រាប់កម្ពុជា ហើយនៅសល់តែ ២៤ ថ្ងៃទៀត ប៉ុណ្ណោះដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះជាផ្លូវការលើកដំបូងរបស់ខ្លួន។

គួរឱ្យដឹងដែរថា ភ្លើងគប់កីឡានឹងបន្តដង្ហែទៅប្រទេសថៃ មីយ៉ាន់ម៉ា ព្រុយណេ និងឡាវ ហើយនឹងបន្តដង្ហែមកកម្ពុជាវិញនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ដោយដង្ហែជុំវិញបឹងទន្លេសាបមុនឡើងមកដល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃបើកការប្រកួតកីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក