ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កុងត្រូលរបស់ខេត្តកែប ត្រូវបានដកចេញក្រោយមានបទបញ្ជាពីនាយករដ្ឋមន្ត្រី

កែប៖ ក្រោយពីមានការរិះគន់ កុងត្រូលរបស់ក្រុមវិនិយោគរបស់ខេត្តកែប ត្រូវបានដកចេញវិញហើយ បន្ទាប់ពីមានបទបញ្ជាពីនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣។

រដ្ឋបាលខេត្តកែប បានសរសេរនៅក្នុងទំព័រហ្វេសប៊ុកផេកដូច្នេះថា៖ «កុងត្រូលរបស់ក្រុមវិនិយោគត្រូវដកចេញក្រោយបទបញ្ជារបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប»។

សម្តេចតេជោ បានប្រតិកម្មចំពោះចំណាត់ការរបស់រដ្ឋបាលខេត្តដែលទារភាស៊ីពីភ្ញៀវទេសចរដែលចូលមកលេងខេត្តកែប បន្ទាប់ពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Samnang Nov បានបង្ហោះការមិនពេញចិត្តចំពោះបញ្ហានេះ។

តែយ៉ាងណា បញ្ហានេះត្រូវបានបញ្ចប់ ក្រោយពីមានបទបញ្ជាពីនាយករដ្ឋមន្ត្រីឱ្យអភិបាលខេត្តកែបបញ្ចប់ការទារភាស៊ីផ្សេងៗពីភ្ញៀវទេសចរ ដោយសម្តេចសង្កត់ធ្ងន់ថា ការទារភាស៊ីពីភ្ញៀវទេសចរវាមិនចំណេញដល់ខេត្តនោះទេ គឺមានតែផ្តល់បញ្ហាដល់ខេត្តទៅវិញទេ។

សម្តេចថ្លែងថា៖ «បើសិនជាលោកឯងយកប្រជាជនទៅលេង នៅកន្លែងនោះ (ខេត្តកែប) លោកឯងនឹងចំណេញច្រើនជាង»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក