សៀមរាប៖ កម្ពុជាបំបែកកំណត់ត្រាឯតទគ្គកម្ម «រាំម៉ាឌីហ្សុន» ជាថ្មីម្ដងទៀតក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដឆ្នាំ២០២៣ ធំជាងមុនដោយមានអ្នកចូលរួមជិត៥ ០០០នាក់។
កម្ពុជាបានបំបែកឯតទគ្គកម្មពិភពលោកសារជាថ្មី «រាំម៉ាឌីហ្សុនច្រើនជាងគេ» ដែលមានអ្នកចូលរួមរាំច្រើនជាងគេ ដោយជោគជ័យជាថ្មីម្ដងទៀត ខណៈមានចំនួនអ្នកចូលរួម រាំសរុបចំនួន ៤ ៩៩៩ នាក់ នៅម៉ោង ១០:៣៦ នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ដ ឆ្នាំ២០២៣ នៅទីតាំងព្រះលានជល់ដំរី។
ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ហ៊ុន ម៉ានី បានលើកឡើងថា គោលបំណងនៃការការបំបែកឯតទគ្គកម្មការរាំម៉ាឌីហ្សូនជាថ្មីម្ដងទៀតនេះ គឺជាការបង្ហាញ ប្រាប់ពិភពលោកថា សាមគ្គីភាព សមត្ថភាព និងលទ្ធភាពរបស់កម្ពុជាមានការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃក្រោយពាក្យស្លោកថា"ខ្មែរធ្វើបាន"។
លោកថា៖ «លើសពីការបំបែកឯតទគ្គកម្មពិភពលោក បំណងមួយបន្ថែមទៀត គឺជាការបង្កើតកម្មវិធីដែលនាំមកនូវប្រជាពលរដ្ឋគ្រប់ទិសទី គ្រប់កោសិកាសង្គម គ្រប់វ័យ ឬ អាចនិយាយថា ការនាំភាពខុសគ្ន មករួមគ្នា ក្នុងចំណុចដូចគ្នា លះបង់ជាមួយគ្នា ក្នុងគោលដៅតែមួយ»។
លោក ហ៊ុន ម៉ានី ក៏បានបញ្ជាក់ថា កម្មវិធីបំបែកឯតទគ្គកម្មនេះ ក៏ត្រូវបានរៀបចំឡើងក្នុងគោលបំណងអបអរ
សាទរខួប១០ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដោយនាំត្រឡប់មកវិញនូវទស្សនីយភាពដ៏អស្ចារ្យលំដាប់ថ្នាក់
ពិភពលោក និងការចងចាំគួរជាទីមោទករបស់ប្រជាជនកម្ពុជា ក៏ដូចជាការបង្កើតឱកាសចូលរួមរាំលេងកម្សាន្ត
របស់មហាជន និងភ្ញៀវទេសចរណ៍អន្តរជាតិក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣។
គួរឱ្យដឹងដែរថា កំណត់ត្រានាពេលនេះគឺបានបំបែកលើចំនួនដែលកម្ពុជាខ្លួនឯង បានរៀបចំក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៥ ក្នុងចំនួន២០១៥ នាក់៕