ក្រោយអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រានម្សិលមិញ ថ្ងៃនេះសម្តេចតេជោអញ្ចើញវាយកូនគោល នៅខេត្តសៀមរាប
សៀមរាប៖ ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សម្តេចតេជោ ហ៊ុន សែន និងភរិយាអញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្ក្រាន ចូលរួមពិធីបណ្ដែតប្រទីបមុខប្រាសាទអង្គរ ខណៈព្រឹកថ្ងៃទី២នេះ សម្តេច បានអញ្ជើញវាយកូនគោលនៅខេត្តសៀមរាប។
សម្តេចបានបង្ហោះសារក្នុង channel telegram សម្តេច អមនឹងរូបភាព ៤សន្លឹកថា៖ «វាយកូនគោលជាក្រុមនៅខេត្តសៀមរាប»។
គួរឱ្យដឹងដែរថា បន្ទាប់ពីបានអញ្ជើញទស្សនានៃសកម្មភាពមួយចំនួននៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រួចហើយនោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញអុជធូបទៀនបួងសួងទេវតាឆ្នាំថ្មី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន និងបានបណ្តែតគោមទឹកនៅមុខប្រាសាទអង្គរវត្ត ដើម្បីជម្រុះនូវឧបទ្រពចង្រៃទាំងពួងចោល និងនាំមកនូវសេចក្តីសុខ ព្រមទាំងលាភសំណាងដល់ជនរួមជាតិទូទាំងប្រទេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅថ្ងៃទី១៕