ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ភ្ញៀវទេសចរប្រមាណ២លាននាក់ ដើរកម្សាន្តក្នុងថ្ងៃទី១បុណ្យចូលឆ្នាំប្រពៃណីជាតិ

ភ្នំពេញ៖ ថ្ងៃទី១នៃបុណ្យចូលឆ្នាំប្រពៃណីជាតិ មានភ្ញៀវទេសចរដើរលេងកម្សាន្តទូទាំងរាជធានី-ខេត្តប្រមាណ២លាននាក់។

តាមរបាយណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានីខេត្ត នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣បានឲ្យដឹងថា សម្រាប់ថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍នានានៅទូទាំងប្រទេសសរុបចំនួន ២ ០៩៨ ៥០១ នាក់ ក្នុងនោះ ភ្ញៀវជាតិ ២ ០៧៩ ៦៧០ នាក់

និង ភ្ញៀវបរទេសផ្ទៃក្នុង ១៨ ៨៣១ នាក់។

ក្នុងនោះដែរ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ខេត្តបាត់ដំបង  រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្តាល

ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តព្រះសីហនុ និង ខេត្តកំពត ខណៈខេត្តសៀមរាបមានទេសចរទៅកម្សាន្តច្រើនជាងគេ គឺចំនួន ៤៣៦ ៦៧៩ នាក់។

ក្រសួងទេសចរណ៍មានការកត់សម្គាល់ថា ចរន្តនៃការដើរកម្សាន្តនាថ្ងៃចូលឆ្នាំប្រពៃណីជាតិថ្ងៃទី១ មានសភាពផុសផុលខ្លាំង និង មានការកើនឡើងប្រមាណ ១៤៣,១៩%  បើធៀបនឹងថ្ងៃចូលឆ្នាំទី១ ឆ្នាំ២០២២ ដែលភ្ញៀវសរុបមានត្រឹមតែប្រមាណ ៨៦ ម៉ឺននាក់ប៉ុ​ណ្ណោះ។

ក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា ស្ថិតិខាងលើនេះគឺរាប់តែចំនួនភ្ញៀវទេសចរដែលទៅកម្សាន្តនៅរមណីយដ្ឋាន នីងគោលដៅទេសចរណ៍ដែលទៅកម្សាន្តនៅតាមកន្លែងសំខាន់ៗប្រារព្ធសង្រ្កាន្តតែប៉ុណ្ណោះ ដោយមិនបានគិតដល់ចំនួនប្រជាពលរដ្ឋជាច្រើនផ្សេងទៀតដែលលេងកម្សាន្តនៅតាមភូមិស្រុក ឬកម្មវិធីសង្រ្កាន្តជាលក្ខណៈឯកជន ឬក្នុងទ្រង់ទ្រាយតូចនោះទេ។

គួឱ្យដឹងដែរថា សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានា មិនមានបញ្ហាធំដុំណាមួយកើតឡើងទេនៅថ្ងៃចូលឆ្នាំទី១នេះ ហើយចរន្តភ្ញៀវត្រូវបានរំពឹងថានឹងមានសភាពកាន់តែផុសផុសនាថ្ងៃទី២នេះ ដោយសារប្រជាពលរដ្ឋមួយចំនួននៅចាំទទួលទេវតាកាលពីរសៀលថ្ងៃម្សិលមិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក