ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មិនធម្មតា! ក្លិប Bologna ទិញបាន Arnautovic អ្នកគាំទ្រចេញមកជប់លៀងពេញថ្នល់

អ៊ីតាលី៖ បាល់ទាត់ពិតជារឿងពិសេសបំផុតមួយនៅលើលោក! ជាក់ស្តែង ក្រោយពីកីឡាករ Marko Arnautovic បានចាកចេញពីក្លិបចិន Shanghai Port និងត្រឡប់មកកាន់ក្របខណ្ឌ Serie A ដើម្បីចូលរួមជាមួយក្លិប Bologna នារដូវកាលថ្មីនេះ បណ្តាអ្នកគាំទ្រនៃក្លិបនៅទីក្រុង Bologna របស់អ៊ីតាលីមួយនេះ បានបង្ហាញអារម្មណ៍រំភើប និងសប្បាយរីករាយជាខ្លាំង ថែមទាំងបានចេញមកប្រមូលផ្តុំគ្នាជប់លៀងពេញដងវិថីទៀតផង។

ការអបអរសាទរក្រោយការមកដល់របស់កីឡាករជម្រើសជាតិអូទ្រីសនេះ ហាក់ដូចជាក្លិបានឈ្នះពានណាមួយដូច្នោះដែរ ហើយមិនត្រឹមតែប៉ុណ្ណឹងមានអ្នកគាំទ្រខ្លះបានលើកបដាដែលមានរូប Arnautovic មកលើកដង្ហែរ និងអបអរទៀតផង។ ការអបអរនេះហាក់ជារឿងមួយប្លែកសម្រាប់ពិភពបាល់ទាត់ ត្បិតអ្នកគាំទ្រផ្សេងៗទៀតបានបញ្ចេញមតិផ្សេងៗគ្នា ដោយអ្នកខ្លះលើកឡើង និងកោតសរសើរថា នេះគឺភាពស្រស់ស្អាតក្នុងបាល់ទាត់អ៊ីតាលី! ប៉ុន្តែអ្នកគាំទ្រខ្លះទៀតឆ្ងល់ថា តើភាពអបអរនិងសប្បាយរីករាយនេះផ្ទុះខ្លាំងដល់កម្រិតណា ប្រសិនបើក្លិប Bologna ទិញបានកីឡាករ Lionel Messi ឬ Cristiano Ronaldo?

គួរបញ្ជាក់ថា Marko Arnautovic បច្ចុប្បន្នមានវ័យ ៣២ឆ្នាំ ធ្លាប់លេងឱ្យក្លិបនៅអឺរ៉ុបមួយចំនួនដូចជានៅអ៊ីតាលីជាមួយ Inter Milan, នៅអាល្លឺម៉ង់ជាមួយ Weder Bremen, នៅអង់គ្លេសជាមួយ Stoke និង West Ham មុននឹងផ្លាស់ទៅកាន់ក្លិបចិន Shanghai SIPG ឬ Shanghai Port នាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ថា កីឡាកររូបនេះធ្លាប់ឈ្នះពាន ៣ក្នុងមួយរដូវកាលជាមួយ Inter Milan កាលពីឆ្នាំ២០១០ ក្រោមការដឹកនាំរបស់លោក Jose Mourinho៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក