ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញទៅអុជធូបនៅព្រះអង្គចេក ព្រះអង្គចម ក្នុងឱកាសស្នាក់អាស្រ័យលើទឹកដីសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមេសា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាក បាទ ក្រហមកម្ពុជា និងជាភរិយាសម្តេចតេជោ ហ៊ុន សែន អមដោយសម្តេចកិត្តិសង្កហ៍បណ្ឌិត ម៉ែន សំអន លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាជាតិ រួមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំ មន្ត្រីអ្នកមុខ អ្នកការគ្រប់ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញ គោរព បូជាផ្កាភ្ញីទៀនធូបទឹកអប់ប្រេងម៉្សៅ ស្បងជីវថ្វាយដល់បារមី ព្រះអង្គចេក ព្រះអង្គចម នៅអាស្រមព្រះអង្គចេក ព្រះអង្គចម និងអាស្រមលោកយាយទេព ក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយនឹងប្រជាពលរដ្ឋ អ្នកទេសចរណ៍ជាតិ អន្តរជាតិ នានាដែល មាន វត្ត មាន នៅ ក្នុងក្រុងសៀមរាបក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមទាំងសម្តេច លោកជំទាវ និងក្រុមគ្រួសារទាំងអស់ បានឧទ្ទិសបួងសួងទសបារមីព្រះអង្គចេក ព្រះអង្គចម ពិសេសទសបារមីទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ នៃគ្រឹះសករាជ ២០២៣ ដែលមានព្រះនាមកិមិរាទេវី បុត្រីទី៦ នៃកបិលមហាព្រហ្ម មានភារកិច្ចយាងមកគ្រប់គ្រងចក្រវាឡ នៃលោកយើងនេះ សូមតាមជួយបីបាច់ព្រះរាជាណាចក្រកម្ពុជា សូមជួបតែសុខសន្តិភាពត្រជាក់ត្រជុំថ្កុំថ្កើន មានការអភិវឌ្ឍគ្រប់ច្រកល្ហកទាំងអស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ពិសេសប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារទាំងអស់ រស់នៅក្រោមម្លប់សន្តិភាព និងមានសេដ្ឋកិច្ចខ្ពង់ខ្ពស់គ្រប់ក្រុមគ្រួសារទាំងអស់។

សូមជំរាបជូនថា៖ អាស្រមព្រះអង្គចេក ព្រះអង្គចម និងអាស្រមយាយទេព អាស្រម ទាំងនេះ បានក្លាយជាទីកន្លែង គោរពសក្ការបូជាយ៉ាងមុតមាំរបស់ប្រជាជនខ្មែរ ពោលនៅពេល ពួក គេ មានអារម្មណ៍ថា មានបញ្ហាអ្វីមួយកើតឡើងមិនប្រក្រតី ចំពោះជីវភាពរស់នៅ បញ្ហាក្នុងការងារជាដើម គឺទាំង អ្នកមកពីចម្ងាយ និងអ្នកនៅក្នុងតំបន់នេះ ពួកគេតែងតែចំណាយពេលវេលា ដើម្បីមកបន់ស្រន់ សូមខមាទោស និងសូមពរជ័យពីព្រះអង្គចេក ព្រះអង្គចម និងលោកយាយទេព នៅទីនេះជា ញឹកញាប់។

ព្រះអង្គចេកព្រះអង្គចម យោងតាមឯកសារនានាបានបង្ហាញថា ជាព្រះពុទ្ធរូបភេទស្រី ហើយក៏ត្រូវបានមតិខ្លះ គិត ថារូបទាំងពីរនោះ ជាបងប្អូនបង្កើតជាមួយគ្នាផងដែរ ដែលរូបធំជា ព្រះអង្គចេក និង រូបតូចជា ព្រះអង្គចម រូបទាំងពីរនោះ ត្រូវបានគេគិតថាបានកសាង អំពីមាស និងលង្ហិន ហើយមានទម្ងន់ សរុប ១៥០គីឡូក្រាម។

នៅក្នុងពិធីតាមបែបសាសនានោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបាននាំយកនូវសម្ភារៈគ្រឿងបរិក្ខាភោគបរិភោគប្រគេនព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ សមាជិកសភាថេរសភាសង្ឃ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ និងមន្រ្តីសង្ឃជាន់ខ្ពស់ក្នុងខេត្តសៀមរាបចំនួនសរុប ៧អង្គ។

បន្ទាប់មកសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច លោកជំទាវ ជាភរិយាថ្នាក់ដឹកនាំទាំងអស់ អញ្ជើញបូជាទៀនធូប ផ្កាភ្ញី ទឹកអប់ ប្រេងម៉្សៅ នៅទីគោរពសក្ការៈអាស្រមលោកយាយទេព ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន សម្រាប់ព្រះរាជាណាចក្រកម្ពុជា ពិសេសការប្រារព្វព្រឹត្តិការណ៍អង្គរសង្រ្កាន្តខួបលើកទី១០ ដែលនិងប្រារព្វពិធីបើកនៅព្រឹកថ្ងៃទី១៤ មេសា ស្អែក សូមទទួលបាននូវភាពជោគជ័យ ដើម្បីបង្ហាញនូវមោទកភាពជាតិខ្មែរ ដល់អន្តរជាតិបានឃើញ បានស្គាល់ ក្រោមមរតកសន្តិភាពសម្តេចតេជោ ហ៊ុន សែន មគ្គុទេសក៏ដឹកនាំដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា។ សូមបញ្ជាក់ថា មូលហេតុដែលនាំឲ្យសាធារណជនចាប់អារម្មណ៍ ចងចាំ និងគោរពបូជា ចំពោះព្រះនាងចេក ព្រះនាងចម និងលោកយាយទេព ក៏ព្រោះតែសេចក្ដីសុច្ចរឹត ទៀងត្រង់ ទន់ភ្លន់ និងប្រកបដោយក្ដីមេត្តាករុណាយ៉ាងខ្ពង់ខ្ពស់ ដែលពួកគេទាំង ពីរ និងលោកយាយទេពតែងតែធ្វើបុណ្យដាក់ទាន ដល់អស់ប្រជានុរាស្រ្ត ដែលត្រូវការឲ្យព្រះនាងទាំងពីរជួយ លើសពីនេះទៅ ទៀត ព្រះនាង បានអប់រំ អ្នកទោស ទាំងឡាយឲ្យដើរ តាមគន្លង ទូន្មានរបស់ ព្រះពុទ្ធ និងបានដោះលែង ពួកគេឲ្យមានសេរីភាពថែមទៀតផង។

នៅរសៀលថ្ងៃដដែលនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទស្សនាសួនបេះដូង ក្នុងរម្មណីយដ្ឋានអង្គរវត្ត នៃខេត្តសៀមរាប។

សូមបញ្ជាក់ថា សួនបេះដូងខ្មែរតែមួយនេះ មានការដោតរូបផ្កាបេះដូងជាង ១លាន និងមានការបត់បេះដូងប្រមាណ ២លាន សរុបទាំងអស់ជាង ៣លានបេះដូងនៃក្តីស្រឡាញ់របស់ប្រជាជាតិខ្មែរ។ សួនបេះដូងខ្មែរតែមួយនេះ ត្រូវបានគណៈកម្មការផ្តល់រង្វាន់ហ្គីនណេសបុក ផ្តល់ដល់កម្ពុជាចំពោះការបំបែកកំណត់ត្រាពិភពលោក កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក