ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ថ្ងៃចូលឆ្នាំ! អាជ្ញាធររំឭកពលរដ្ឋការពារទ្រព្យសម្បតិ្តឱ្យបានល្អ ខណៈអាជ្ញាធរជាង ២ពាន់នាក់នឹងត្រៀមការពារសន្តិសុខ

ភ្នំពេញ៖ ចូលឆ្នាំខ្មែររយៈពេល ៣ថ្ងៃខាងមុខនេះ អាជ្ញាធរជាង ២ពាន់នាក់នឹងដាក់ពង្រាយនៅរាជធានីភ្នំពេញដើម្បីចាំការពារសន្តិសុខជូនប្រជាពលរដ្ឋ។ តែយ៉ាងណាអាជ្ញាធរនៅតែក្រើនរំឭកដល់ពលរដ្ឋគ្រប់រូប ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះចោរចូលទម្លុះលួចសម្ភារ ទ្រព្យសម្បត្តិមានតម្លៃផ្សេងៗ ពោលត្រូវទុកដាក់ និងការពារទ្រព្យសម្បត្តិឱ្យបានល្អ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោករវសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ប្រាប់ EAC news ថា អាជ្ញាធរសមត្ថកិច្ចជាង ២ពាន់នាក់នឹងនៅចាំល្បាតការពារសន្តិសុខដល់ពលរដ្ឋដើម្បីសប្បាយរីករាយនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនេះ។

នាយកដ្ឋានកណ្តាលសន្តិសុខ បានណែនាំពលរដ្ឋដែលធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានា ឬទៅស្រុកកំណើត សូមផ្ទៀងផ្ទាត់ ដាក់គន្លឹះទ្វារ-បង្អួច និងចាក់សោរទ្វារឲ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ មុននឹងចាកចេញពីផ្ទះសំបែង។

ចំពោះពលរដ្ឋ ដែលស្នាក់នៅផ្ទះមិនមានដំណើរកម្សាន្ត សូមជួយសហការក្រោមស្មារតីជាពលរដ្ឋល្អ ផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីប្រទះឃើញសកម្មភាពសង្ស័យលើលំនៅដ្ឋាន ឬទីតាំងរបស់អ្នកជិតខាងណាមួយ ដូចជា ការជិះក្រវែលដោយជនមិនស្គាល់អត្តសញ្ញាណ ឃើញសកម្មភាព ឬលឺសំឡេង ឆ្កឹះឆ្កៀល វាយដំ ឬអាកាត់សោរទ្វារ មានការរើជញ្ជូនឥវ៉ាន់មិនប្រក្រតីចេញពីទីតាំង ក្នុងលក្ខណ:លួចលាក់ បិទបាំងសាធារណៈជន ឬឃើញវត្តមានបុគ្គលគួរឲ្យសង្ស័យ ដែលតែងតែពាក់ម៉ាស់ និងមួក ឬវ៉ែនតាខ្មៅដើម្បីបិទបាំងអត្តសញ្ញាណ។ល។

ជាមួយគ្នានេះ ពលរដ្ឋត្រូវភាពជិតស្និទ្ធ ការប្រាស្រ័យទាក់ទងរវាងអ្នកជិតខាង ភូមិផងរបងជាមួយ ដើម្បីមនសិការជួយយកអាសាគ្នាទៅវិញទៅមក។

នាយកដ្ឋានកណ្តាលសន្តិសុខក៏បានប្រាប់ដល់ បុគ្គលិកសន្តិសុខឯកជនទាំងអស់ ជាពិសេសអ្នកដែលឈរជើងនៅតាមគោលដៅបុរី ឬលំនៅដ្ឋាននានា សូមមានការយកចិត្តទុកដាក់ខ្ពស់ កត់សម្គាល់លើបណ្ដាយានជំនិះទាំងឡាយ ដែលមិនធ្លាប់ស្គាល់ភិនភាគអត្តសញ្ញាណ មានវត្តមានឆ្លងកាត់ចូលទីតាំងរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក