ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត កោតសរសើរគ្រប់បណ្តាកងឯកភាពចំណុះដែលការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន

កំពង់ធំ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត បានកោតសរសើរដល់ យោធភូមិភាគទី៤ និងគ្រប់បណ្តាកងឯកភាពចំណុះ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន។

លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជំនាញ ក្នុងការថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ក្នុងភូមិសាស្ត្រទទួលខុសត្រូវ បានល្អប្រសើរជូនប្រជាពលរដ្ឋក្នុងរយៈកន្លងមកនេះ ក៏ដូចជាការត្រៀមលក្ខណៈសម្រាប់អំទ្បុងពេលនៃការអបអរសាទររីករាយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ផងដែរ។

លោកបានមានប្រសាសន៍ដូចនេះនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅខេត្តកំពង់ធំ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

លោកក៏បានកោតសរសើរចំពោះថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទូទាំង តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលជាច្រើនគួឱ្យកត់សម្គាល់ ព្រមជាមួយនឹងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដូចដែលស្តែងឡើងតាមរយៈការសម្រេចបាននូវការកសាងនូវសំណង់អគារ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដើម្បីធ្វើយ៉ាងណាឱ្យការបំពេញការងារប្រចាំថ្ងៃ ក៏ដូចជាការរស់នៅ និងហ្វឹកហ្វឺនរៀនសូត្ររបស់យោធិន អាចត្រូវបានលើកកម្ពស់កាន់តែប្រសើរឡើងបន្ថែមទៀត លើសពីនេះ អង្គភាពក៏បានចូលរួមយ៉ាងសកម្មលើការងារអតីតយុទ្ធជន និងការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត និងគ្រោះធម្មជាតិនានា ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក