ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ស្ត្រីម្នាក់ស្លាប់ក្រោយពីត្រូវឆ្កែខាំបាន២០ថ្ងៃ

បាត់ដំបង៖ ស្ត្រីម្នាក់បានប្រកាច់ស្លាប់ក្រោយពីសត្វឆ្កែខាំអស់រយៈពេល២០ថ្ងៃ។ ស្រ្តីរងគ្រោះមានឈ្មោះ សុខ ជា ភេទស្រី អាយុ ៤៧ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ខាងសាច់ញាតិរបស់ជនរងគ្រោះបានប្រាប់ឱ្យដឹងថា ជនរងគ្រោះខាងលើកាលពី២០ថ្ងៃមុនមិនដឹងថាមានសត្វឆ្កែមកពីណាបានរត់ទៅចូលខាំដៃដល់ក្នុងផ្ទះ ហើយបន្ទាប់មកជនរងគ្រោះបានទៅចាក់ថ្នាំនិងត្រឡប់ទៅផ្ទះរស់នៅធម្មតា។

ប្រភពបានបន្តថា លុះក្រោយមកបានជាង១០ថ្ងៃទៀត មុខរបួសដែលឆ្កែខាំបានរើឡើងធ្វើឱ្យស្ត្រីខាងលើប្រកាច់ប្រកិនប្រៀបបាននឹងមនុស្សឆ្កួត។ ភ្លាមនោះក្រុមគ្រួសារក៏បានបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន នៅថ្ងៃទី១២ ខែមេសា ,ឆ្នាំ ២០២៣ ដោយអាការៈធ្ងន់ធ្ងរពេកក៏បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តែជាអកុសលជនរងគ្រោះក៏បានស្លាប់ បន្ទាប់មកក្រុមគ្រូពេទ្យក៏បានប្រគល់ឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក