ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋជិះរថយន្តក្រុងដោយឥតគិតថ្លៃប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ប្រជាពលរដ្ឋជាច្រើនបានសម្រុកចេញដំណើរទៅស្រុកកំណើតជាបណ្តើរៗហើយដោយប្រើមធ្យោបាយផ្សេងៗ ពលរដ្ឋខ្លះធ្វើដំណើរដោយរថយន្តក្រុងដោយឥតគិតថ្លៃ ខ្លះជិះរថយន្តឈ្នួល ខ្លះធ្វើដំណើរដោយម៉ូតូ ខ្លះទៀតធ្វើដំណើរដោយរថយន្ត។

រថយន្តក្រុងសាធារណៈចំនួន ២៧៥គ្រឿង បានចាប់ផ្តើមដឹកពលរដ្ឋទៅតាមគោលដៅខេត្តនីមួយៗដើម្បីនាំពួកគេទៅជួបជុំគ្រួសារនៅស្រុកកំណើតនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ជាមួយគ្នានេះរថយន្តក្រុងចំនួន ៧០គ្រឿងទៀតសម្រាប់ដឹកពលរដ្ឋធ្វើដំណើរនៅរាជធានីភ្នំពេញ។

នៅវេលាម៉ោង ៨ព្រឹកនេះ ពលរដ្ឋជាច្រើនបានមករង់ចាំនៅចំណតរថយន្តក្រុងសួនច្បារឫស្សីកែវ ដើម្បីចេញដំណើរទៅតាមគោលដៅរបស់ពួកគេ។ អ្នកស្រី ម៉ី ចាន់ថួន ដែលមានស្រុកកំណើតនៅខេត្តបាត់ដំបង បានប្រាប់ EAC news ថាគ្រួសារអ្នកស្រីធ្លាប់បានទទួលសេវារថយន្តក្រុងដោយឥតគិតថ្លៃនេះជាច្រើនលើកមកហើយតាំងពីរាជរដ្ឋាភិបាលប្រកាស ឱ្យផ្តល់រថយន្តក្រុងដឹកពលរដ្ឋដោយមិនតម្រូវឱ្យបង់ថ្លៃជាលើកដំបូង។

អ្នកស្រីប្រាប់ពីបទពិសោធជិះរថយន្តក្រុងសាធារណៈកន្លងមកគឺមានភាពងាយស្រួល មិនចង្អៀត មិនធុញថប់ ហើយមានសុវត្ថិភាពទៀត។ ជាពិសេសអាចកាត់បន្ថយការចំណាយបានច្រើន ខណៈកាលមិនទាន់មានសេវារថយន្តក្រុងសាធារណៈនេះ អ្នកស្រីត្រូវចំណាយថវិកា ២០ម៉ឺនរៀលជាមួយស្វាមីដើម្បីធ្វើដំណើរទៅស្រុកកំណើតនៅខេត្តបាត់ដំបង។

ពលរដ្ឋម្នាក់ទៀតដែលជិះរថយន្តក្រុងទៅខេត្តពោធិ៍សាត់ជាលើកទី២ មកហើយ គឺលោក ម៉ៅ ឈុនសាន បានថ្លែងឱ្យដឹងថា លោកពិតជាអរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋដោយផ្តល់ជារថយន្តក្រុងដឹកពលរដ្ឋទៅលេងស្រុកកំណើតជួបជុំគ្រួសារ។

ចំណែកកញ្ញា សំ ស្រីអូន ដែលទើបតែជិះរថយន្តក្រុងជាលើកទី១ ទៅខេត្តកំពង់ឆ្នាំង បានលើកឡើងថា កញ្ញាសម្រេចចិត្តជិះរថយន្តក្រុងនេះគឺដើម្បីចង់កាត់បន្ថយការចំណាយ ទទួលបានសុវត្ថិភាព ហើយមិនរង់ចាំយូរ ចង្អៀតដូចជិះរថយន្តឈ្នួលដែលតែងតែដាក់អ្នកដំណើរពេញៗឡាន។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងនៅក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាននៅទីចំណតរថយន្តសួនច្បារឫស្សីកែវនាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ថា ការផ្តល់រថយន្តក្រុងជូនដំណើរពលរដ្ឋទៅស្រុកកំណើតដោយឥតបង់ថ្លៃនេះ គឺអាចកាត់បន្ថយការចំណាយរបស់ពលរដ្ឋមួយចំណែកដែរ។

លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តគិតគូរផ្តល់រថយន្តក្រុងសម្រាប់ដឹកពលរដ្ឋឱ្យបានគ្រប់ខេត្តបន្ថែមទៀត។ លោកថា៖ «នៅថ្ងៃខាងមុខ យើងនឹងផ្គត់ផ្គង់គាត់ នៅពេលប្រជាពលរដ្ឋមានតម្រូវការច្រើន»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក