ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ៊ីតាលីដាក់ពាក្យដេញថ្លៃជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA EURO 2032

អឺរ៉៉ុប៖ ប្រទេសអ៉ីតាលីបានដាក់សំណើជាផ្លូវការក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអឺរ៉ុប UEFA Euro ២០៣២ ទៅកាន់គណៈកម្មការបាល់ទាត់អឺរ៉ុប (UEFA) រួចរាល់ហើយ។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អ៉ីតាលី (FIGC) កាលពីយប់មិញ។

បើតាមប្រភពពី FIGC បញ្ជាក់ថា ប្រសិនបើអ៉ីតាលីទទួលបានសិទ្ធិជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ UEFA Euro ២០៣២ ពិតមែន នោះព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងនៅតាមបណ្តាទីក្រុងធំៗនានារួមមានទីក្រុង Milan, Turin, Verona, Genoa, Bologna, Florence, Rome, Naples, Bari និង Cagliari ជាដើម។ 

ប្រធានសហព័ន្ធបាល់ទាត់អ៉ីតាលី លោក Gabriele Gravina និយាយថា៖ "យើងស្រមៃមើលពីទិដ្ឋភាពបាល់ទាត់អ៉ីតាលី និងអឺរ៉ុបក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដោយដឹងថាកេរ្តិ៍ដំណែលវិជ្ជមាននៃព្រឹត្តិការណ៍បែបនេះនឹងបង្កើនឱកាសដ៏អស្ចារ្យសម្រាប់ប្រទេសជាតិទាំងមូល"។ គួរបញ្ជាក់ថា ដំបូងឡើយអ៉ីតាលីគ្រោងដេញថ្លៃធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ UEFA Euro ២០២៨ ឬ FIFA World Cup ២០៣០ ឯណោះទេ ប៉ុន្តែសហព័ន្ធបាល់ទាត់អ៉ីតាលីបានលើកឡើងកាលពីឆ្នាំមុនថា ការដេញថ្លៃជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ EURO ឆ្នាំ២០៣២ នឹងផ្តល់ពេលវេលាកាន់តែទូលំទូលាយដើម្បីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធនៃកីឡដ្ឋាននានាដែលកំពុងមានស្រាប់នៅក្នុងប្រទេស។

ក្រៅពីអ៉ីតាលី ប្រទេសទួរគីក៏បានដាក់សំណើដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះផងដែរទាំងព្រឹត្តិការណ៍ UEFA Euro ២០២៨ និង UEFA Euro ២០៣២ ដែលជាការប៉ុនប៉ងជាប់ៗគ្នា៦ដងទៅហើយរបស់តួកគីក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបនេះ។ ដោយឡែក ចក្រភពអង់គ្លេស និងអៀរឡង់​ឯណោះវិញក៏បានដាក់ឯកសារដេញថ្លៃធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ UEFA Euro ២០២៨ ផងដែរ។ 

ការបោះឆ្នោតពីគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ចំពោះសំណើនៃការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ជើងឯកអឺរ៉ុបទាំងពីរនេះ នឹងធ្វើឡើងនាខែតុលាខាងមុខ ខណៈការប្រកួត UEFA Euro ២០២៤ នឹងធ្វើឡើងនៅខែមិថុនា និងកក្កដានៅក្នុងប្រទេសអាល្លឺម៉ង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក