វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ស្រីលង្កាពិចារណាលើការនាំចេញ និងលក់ស្វាចំនួន ១០០,០០០ក្បាលទៅកាន់ប្រទេសចិន

ស្រីលង្កា៖ រដ្ឋមន្ត្រីក្រសួងកសិកម្មស្រីលង្កាបាននិយាយកាលពីថ្ងៃពុធម្សិលមិញនេះថា ប្រទេសស្រីលង្កាដែលមានបញ្ហាជាប់គាំងសាច់ប្រាក់កំពុងពិចារណាលើការនាំចេញសត្វស្វាដែលជិតផុតពូជរហូតដល់ ១០០,០០០ក្បាលទៅកាន់ប្រទេសចិន ដែលបង្កឱ្យមានការព្រួយបារម្ភជាខ្លាំងក្នុងចំណោមអ្នកអភិរក្ស។

គួរបញ្ជាក់ថា ប្រភេទស្វាដែលពិចារណាក្នុងការនាំចេញនេះគឺជាសត្វដែលមានច្រើន និងជាសត្វធម្មតាសម្រាប់ប្រទេសដែនកោះនេះ ប៉ុន្តែត្រូវបានចាត់ថ្នាក់ថាជាសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ (IUCN)។ ប្រទេសស្រីលង្កាបានហាមប្រាមការនាំចេញសត្វរស់ស្ទើរតែទាំងអស់ ហើយការលក់ដែលបានស្នើឡើងនៅពេលនេះបានកើតឡើងចំពេលដែលប្រទេសនេះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតមិនធ្លាប់មាន។ យ៉ាងណាមិញ ពុំមានការបញ្ជាក់ណាមួយនៅឡើយទេថាទំហំទឹកប្រាក់ប៉ុន្មានដែលត្រូវចរចាសម្រាប់ការនាំចេញស្វាចំនួន ១០០,០០០ក្បាលនេះ។ 

រដ្ឋមន្រ្តីកសិកម្ម លោក Mahinda Amaraweera ថ្លែងថា៖ "ភាគីចិនចង់បានស្វាក្នុងចំនួនច្រើនដើម្បីយកទៅកាន់សួនសត្វជាង ១,០០០កន្លែងនៅទូទាំងប្រទេសចិន"។ លោកបន្តថា៖ "នៅពេលនេះ ខ្ញុំបានចាត់តាំងគណៈកម្មការមួយដើម្បីធ្វើការសិក្សា និងពិចារណាទៅលើលទ្ធភាពដែលអាចធ្វើបានលើករណីនេះ"។

កន្លងមក សត្វស្វាត្រូវបានចាត់ទុកថាជាប្រភេទសត្វចង្រៃដោយសារតែសត្វនេះបានបំផ្លាញដំណាំ និងវាយឆ្មក់ភូមិនានាដើម្បីស្វែងរកអាហារ ហើយជួនកាលក៏បានវាយប្រហារលើមនុស្សផងដែរ។ ប្រទេសស្រីលង្កាបានដកប្រភេទសត្វជាច្រើនចេញពីបញ្ជីការពារនៅឆ្នាំនេះ រួមមានសត្វស្វាចំនួន ៣ប្រភេទ ព្រមទាំងសត្វក្ងោក និងជ្រូកព្រៃ ដែលអនុញ្ញាតឱ្យប្រជាជនធ្វើការប្រមាញ់ និងសម្លាប់សត្វទាំងនេះបាន។ មូលនិធិបរិស្ថាន ដែលជាក្រុមការពារសត្វនៅក្នុងប្រទេសស្រីលង្កា បានរិះគន់ការលក់សត្វស្វាដែលបានស្នើឡើងដោយចិន ដោយបាននិយាយថាមិនមានការស្ទង់មតិទូទាំងប្រទេសអំពីសត្វស្វាអស់រយៈពេលជាង ៤០ឆ្នាំមកហើយ ហើយការសិក្សាអំពីចំនួនសត្វស្វាជាក់ស្ដែងគួរតែត្រូវធ្វើឡើងជាមុន។ 

ស្ថាបនិកនៃក្រុមបរិស្ថានខាងលើបាននិយាយថា៖ "យើងចង់ដឹងថាហេតុអ្វីបានជាគេត្រូវការសត្វស្វាក្នុងចំនួនដ៏ច្រើនបែបនេះ? ក្នុងគោលបំណងយកសាច់, ការធ្វើពិសោធន៍វេជ្ជសាស្រ្ត ឬក្នុងគោលបំណងផ្សេង? បើទោះបីជាស្វាពុំមែនជាប្រភេទដែលត្រូវការពារនៅក្នុងប្រទេសស្រីលង្កាក៏ដោយ ប៉ុន្តែសត្វនេះស្ថិតក្នុងបញ្ជីក្រហមអន្តរជាតិនៃប្រភេទសត្វជិតផុតពូជ"។ គួរបញ្ជាក់ថា បើតាមការប៉ាន់ស្មានបច្ចុប្បន្ននេះសត្វស្វាមានចំនួនប្រមាណជា ២លាន ទៅ៣លានក្បាលនៅក្នុងប្រទេសស្រីលង្កា៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក