ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិននឹងកំណត់តំបន់គ្មានការហោះហើរនៅក្បែរកោះតៃវ៉ាន់់សម្រាប់សកម្មភាពអវកាស

ចិន៖ ប្រទេសចិននឹងបង្កើតតំបន់គ្មានការហោះហើរក្នុងរយៈពេលខ្លីមួយនៅភាគខាងជើងនៃកោះតៃវ៉ាន់នាថ្ងៃអាទិត្យ ទី១៦ ខែមេសាខាងមុខនេះ ខណៈរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូននៃកោះតៃវ៉ាន់បានពិពណ៌នាថាជា "សកម្មភាពដែនអាកាស" របស់ចិន។ ការត្រៀមបិទដែនអាកាសនេះធ្វើឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានបញ្ចប់ការសមយុទ្ធសាកល្បងដ៏ធំមួយនៅក្បែរកោះតៃវ៉ាន់កាលពីសប្តាហ៍មុន ជាពិសេសអំឡុងពេលដែលប្រទេសចិនបានក្លែងធ្វើការវាយប្រហារតាមគោលដៅនានា និងអនុវត្តការបិទខ្ទប់កោះនេះ។

យ៉ាងណាមិញ តំបន់គ្មានការហោះហើរហាក់ដូចជាមិនជាប់ពាក់ព័ន្ធនឹងសមយុទ្ធនេះឡើយ ដោយរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនរបស់តៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធថា ប្រទេសចិនបានដាក់ការរឹតបន្តឹងលើតំបន់ត្រួតគ្នានៃផ្លូវអន្តរជាតិជាច្រើន ដោយអះអាងផ្អែកលើសកម្មភាពអវកាសនេះ។ យោងតាមក្រសួងដឹកជញ្ជូនរបស់តៃវ៉ាន់ដដែលបានបញ្ជាក់ថា ដំបូងឡើយ ប្រទេសចិនបានប្រកាសបិទដែនអាកាសក្នុងតំបន់នោះក្នុងរយៈពេល ៣ថ្ងៃ ប៉ុន្តែក្រោយមកបានសម្រួលមកបិទត្រឹម ២៧នាទីវិញ បន្ទាប់ពីមានការជំទាស់ពីទីក្រុងតៃប៉ិ ដោយជៀសវាងការធ្វើឱ្យមានផលប៉ះពាល់ដល់ការធ្វើដំណើរធ្ងន់ធ្ងរ។ 

បច្ចុប្បន្ននេះ ការបិទដែនអាកាសខាងលើគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ នៅវេលាម៉ោង ១៖៣០នាទីព្រឹក (GMT) ដល់ម៉ោង ១៖៥៧នាទីព្រឹក (GMT) ដែលត្រូវនឹងម៉ោង ៨៖៣០នាទីព្រឹក ដល់ម៉ោង ៨៖៥៧នាទីព្រឹក (ម៉ោងនៅកម្ពុជា)។ ឧត្តមសេនីយឯក Yen Yu-hsien របស់តៃវ៉ាន់និយាយថា តំបន់ដែលកំណត់ឱ្យគ្មានការហោះហើរនេះគឺស្ថិតនៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់។ លោកបន្ថែមថា ទីតាំងដែលត្រូវបិទនេះមានចម្ងាយប្រមាណ ១៣៦គីឡូម៉ែត្រ ភាគខាងជើងកោះតៃវ៉ាន់ ដែលជាតម្រាយផ្លូវនៃជើងហោះហើរអន្តរជាតិជាច្រើនរួមមានជើងហោះហើរទៅកាន់ប្រទេសជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។

មកដល់ពេលនេះ ប្រទេសចិនមិនបានធ្វើអត្ថាធិប្បាយលើតំបន់គ្មានការហោះហើរទេ ខណៈកូរ៉េខាងត្បូងបានបញ្ជាក់ថាអាចនឹងមានការរំខាន់ដោយសារមានការបាញ់បង្ហោះនូវផ្កាយរណប។ ដោយឡែក អ្នកនាំពាក្យជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុនក៏បានបញ្ជាក់ថា ចិនក៏បានជូនដំណឹងមកកាន់ជប៉ុនរួចរាល់ផងដែរអំពីការប្រកាសកំណត់តំបន់គ្មានការហោះហើរនេះ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក