ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Marcus Rashford អវត្តមានការប្រកួត Europa League ទល់នឹង Sevilla

អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Marcus Rashford នឹងខកខានឱកាសជួយក្រុមក្នុងការប្រកួតពាន Europa League វគ្គ ៨ក្រុមចុងក្រោយជើងទី១ ទល់នឹង Sevilla នាថ្ងៃទី១៣ ខែមេសានេះ ដោយសារតែបញ្ហារបួសសាច់ដុំ។ នេះបើតាមការបញ្ជាក់ពីក្លិប Manchester United ផ្ទាល់។ 

Rashford ដែលជាអ្នកស៊ុតបញ្ចូលទីឱ្យ Manchester United ច្រើនជាងគេប្រចាំរដូវកាលនេះ ពោលគឺ ២៨គ្រាប់ពីគ្រប់ការប្រកួតទាំងអស់ ជួបប្រទះបញ្ហារបួសសាច់ដុំនៅជើងស្តាំរបស់គេ នាអំឡុងការប្រកួតដែល Manchester United ឈ្នះ Everton កាលពីថ្ងៃសៅរ៍កន្លងទៅ និងបានប្តូរចេញមុនការប្រកួតចប់ ១០នាទី។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្លិប Manchester United បានបញ្ជាក់ថា៖ "ការវាយតម្លៃជាបន្តបន្ទាប់នៃស្ថានភាពរបួសបានបង្ហាញថា Marcus Rashford នឹងត្រូវអវត្តមានពីការប្រកួតមួយចំនួន ប៉ុន្តែនឹងអាចវិលត្រឡប់មកបង្ហាញខ្លួនបានវិញនៅរដូវកាលនេះ។ អវត្តមានរបស់ Rashford គឺជារឿងខកចិត្តមួយសម្រាប់ក្លិប និងអ្នកគាំទ្រដែលកំពុងរីករាយនឹងទម្រង់លេងរបស់គេនារដូវកាលនេះ។ យ៉ាងណាមិញ ស្ថានភាពជាក់ស្តែងបង្ហាញថា Rashford ទំនងជានឹងមានវត្តមានសម្រាប់ការប្រកួតសំខាន់ៗនានាអំឡុងសប្តាហ៍ដែលនៅសេសសល់"។ 

គួរបញ្ជាក់ថា Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ Sevilla នាវេលាម៉ោង ២រំលងអធ្រាតស្អែកនេះ មុននឹងត្រឡប់ទៅទឹកដីអេស្ប៉ាញវិញនៅជើងទី២ នាថ្ងៃទី២១ ខែមេសាខាងមុខនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក