ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ដ្រី២រូបនៅក្រសួងការពារជាតិត្រូវបានព្រះមហាក្សត្រតម្លើងឋានៈរហូតដល់នាយឧត្តមសេនីយ៍

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ប្រគល់ឋាន្តរស័ក្កិ នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ជាស្រ្តី២រូបដែលបម្រើការនៅក្រសួងការពារជាតិ។

ក្នុងព្រះរាជក្រឹត្យត្រាស់បង្គាប់ចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្កិ ដល់រដ្ឋលេខាធិការក្រសួងការពារជាតិលោកស្រី ដាំ ដារីនី ជានាយឧត្តមសេនីយ៍ (ផ្កាយ៤) និងអនុរដ្ឋលេខាធិការក្រសូងការពារជាតិ លោកស្រី ម៉ាលី សុជាតា ជាឧត្តមសេនីយ៍ឯក (ផ្កាយ៣)។

ការត្រាស់បង្គាប់តែងតាំងនេះដោយព្រះមហាក្សត្រទ្រង់យល់សេចក្ដីបង្ក្រាបបង្គមថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះសម្ដេចតេជោ បានសរសេរនៅលើតេឡេក្រាមរបស់សម្ដេចថាការតម្លើងឋារន្តរស័ក្កិដល់លោកស្រី ដាំ ដារីនី និងលោកស្រី ម៉ាលី សុជាតា គឺក្នុងគោលដៅរក្សាបម្រើវិស័យការពារជាតិរយៈពេលវែងដែលចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក