ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Spurs យកបានខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ ខណៈ Lamela ចាកចេញទៅ Sevilla

អង់គ្លេស៖ ខ្សែប្រយុទ្ធវ័យ ២០ឆ្នាំ Bryan Gil បានព្រមព្រៀងក្នុងការផ្ទេរជាផ្លូវការពីក្លិបអេស្ប៉ាញ Sevilla មកកាន់ក្លិបអង់គ្លេស Tottenham Hotspurs ក្នុងកិច្ចសន្យារយៈពេល ៥រដូវកាល ពោលគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ផ្លូវការរបស់ក្លិប។

តាមសេចក្តីប្រកាសរបស់ Spurs បានឱ្យដឹងថា Bryan Gil បានចូលរួមជាមួយ Sevilla តាំងពីឆ្នាំ ២០១២ និងមានឱកាសបង្ហាញខ្លួនក្នុងឈុតធំលើកដំបូងនៅឆ្នាំ ២០១៩ ដោយបង្ហាញខ្លួនសរុប ១២លើកនារដូវកាលនោះ ហើយរកគ្រាប់បាល់ក្នុងការប្រកួតនៅលីគកំពូលអេស្ប៉ាញលើកដំបូងទល់នឹងក្រុម Rayo Vallecano នៅខែមេសា ឆ្នាំ២០១៩នោះតែម្តង។ ក្រោយមកនៅឆ្នាំ២០២០ ត្រូវបានក្លិប Sevilla ដាក់ឱ្យក្លិប Leganes ខ្ចីជើង មុននឹងបន្តចូលរួមជាមួយ Eibar កាលពីរដូវកាលមុន។ Gil ក៏ជាយុវជនក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានរួមចំណែកឈ្នះពាន UEFA U-19 Championship ២០១៩ និងជួយឱ្យអេស្ប៉ាញឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន UEFA U-21 កាលពីពេលថ្មីៗផងដែរ។ ដោយឡែក Bryan Gil នឹងត្រូវផ្លាស់មកកាន់ក្លិប Tottenham Hotspurs ជាផ្លូវការ ក្រោយពីរូបគេបញ្ចប់យុទ្ធនាការអូឡាំពិកជាមួយអេស្ប៉ាញ នៅទីក្រុងតូក្យូប្រទេសជប៉ុន។

ដោយឡែក ក្នុងកិច្ចព្រមព្រៀងនោះដែរ Spurs ក៏បានបញ្ជាក់ពីការព្រមព្រៀងជាផ្លូវការក្នុងការផ្ទេរកីឡាករ Erik Lamela ទៅកាន់ Sevilla នារដូវកាលថ្មីនេះផងដែរ ដោយ Spurs បានចំណាយលុយប្រមាណ ២៥លានអឺរ៉ូ រួមជាមួយប្រាក់បន្ថែមផ្សេងៗទៀតប្រមាណ ៥លានអឺរ៉ូ ដើម្បីទទួលបាន Bryan Gil។ Lamela នឹងទទួលបានកិច្ចសន្យាចំនួន ៣រដូវកាលនៅអេស្ប៉ាញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក