ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានាធិបតីប្រេស៊ីលនឹងលើកយកបញ្ហាសន្តិភាពនៅអ៊ុយក្រែនមកពិភាក្សាជាមួយប្រធានាធិបតីចិន

ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានធ្វើដំណើរចាកចេញពីប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារ ទី១១ ខែមេសាម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចិន ជាទីដែលលោកអះអាងថាលោកមានបំណងចង់ធ្វើការបញ្ចុះបញ្ចូលប្រធានាធិបតីចិន លោក Xi Jinping ឱ្យបង្កើតក្រុមប្រជាជាតិមួយដើម្បីសម្រុះសម្រួលបញ្ចប់សង្គ្រាមរវាងរុស្ស៊ីជាមួយអ៊ុយក្រែន។

គួរឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក Lula ត្រូវបានពន្យារ និងលើកពេលពីខែមីនាដោយសារតែបញ្ហាសុខភាពរបស់លោក ហើយដំណើរទស្សនកិច្ចនាពេលនេះ លោក Lula មានគោលបំណងស្តារឡើងវិញនូវទំនាក់ទំនងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតជាមួយប្រទេសចិន ក្រោយពីទំនាក់ទំនងនៃប្រទេសទាំងពីរពុំមានភាពល្អប្រសើរខ្លាំងប៉ុន្មានឡើយក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Jair Bolsonaro។

លោក Lula ក៏បាននិងកំពុងស្តារមុខមាត់របស់ប្រេស៊ីលលើឆាកអន្តរជាតិឡើងវិញ ក្រោយប្រេស៊ីលហាក់ឯកោពីសហគមន៍អន្តរជាតិក្រោមអាណត្តិរបស់លោក Bolsonaro ដែលបានធ្វើឱ្យខូចខាតដល់កិច្ចការជាប្រពៃណីរបស់ប្រេស៊ីលនៅក្នុងវេទិកាពហុភាគី​ និងជាពិសេសប្រេស៊ីលបានរងការរិះគន់ជាខ្លាំងទៅលើភាពទន់ខ្សោយនៃការការពារដែនព្រៃអាម៉ាហ្សូន។ 

លោក Celso Amorim ដែលជាទីប្រឹក្សាគោលនយោបាយការបរទេសរបស់ Lula ក៏ធ្លាប់បានធ្វើការហោះហើរទៅកាន់ទីក្រុង Moscow ប្រទេសរុស្សីកាលពីខែមីនាកន្លងទៅផងដែរ ដោយបញ្ជាក់ពីគោលបំណងនៃដំណើរនេះថាជាការចរចារកសន្តិភាព ហើយជាលទ្ធផលរដ្ឋមន្រ្តីការបរទេសរុស្សី លោក Sergei Lavrov នឹងធ្វើទស្សនកិច្ចមកកាន់រដ្ឋធានី Brasilia ប្រទេសប្រេស៊ីលនាថ្ងៃទី១៧ ខែមេសាខាងមុខនេះ។

គួរបញ្ជាក់ថា ដំបូងឡើយដំណើរទស្សនកិច្ចរបស់លោក Lula មកកាន់ប្រទេសចិនគ្រោងធ្វើឡើងនៅសប្តាហ៍ចុងក្រោយនៃខែមីនា ប៉ុន្តែក៏ត្រូវបានលើកពេលបន្ទាប់ពីលោកមានបញ្ហារលាកផ្លូវដង្ហើម។ មុននឹងទៅដល់រដ្ឋធានី Beijing លោក Lula នឹងធ្វើទស្សនកិច្ចនៅទីក្រុងសៀងហៃ ដើម្បីចូលរួមអ​បអរសាទរចំពោះប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff ជាប្រធានធនាគារអភិវឌ្ឍន៍ថ្មី ដែលបង្កើតឡើងក្នុងឆ្នាំ២០១៤ ដោយក្រុម BRICS នៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើនសំខាន់ៗដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក