ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិ៍ភាព ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្លែងថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់អាទិ៍ភាព ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀន ដើម្បីបំពេញបន្ថែមនូវតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព។

សម្តេចតេជោថ្លែងដូចនេះក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យា។

សម្តេចតេជោលើកឡើងថា ការបន្តផ្តល់អាទិ៍ភាព ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលគ្រូបង្រៀននេះក៏ដើម្បីការគៀងគរ និងផ្តល់ធនធានបន្ថែមទៀតសម្រាប់គាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន ការអនុវត្ត ការកែទម្រង់សាលារៀន ការលើកកម្ពស់ ការអភិវឌ្ឍ។

សម្តេចបានបន្ថែមឱ្យដឹងទៀតថា ការបន្តផ្តល់អាទិ៍ភាពនេះក៏ជាការលើកកម្ពស់បំណិនសតវត្សទី២១ ដល់យុវជន ការអប់រំវិទ្យសាស្រ្ត និងបច្ចេកវិទ្យា ការជំរុញការអប់រំឌីជីថល ការកែទម្រង់សាលាគរុកោសល្យ និងការលើកកម្ពស់សុខភាពសិក្សា និងការបង្កើតមជ្ឈមណ្ឌលឧត្តមភាពនៅគ្រឹះស្ថានឧត្តមសិក្សាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក