ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សាលាដែលជាអំណោយរបស់នាយករដ្ឋមន្ត្រី និងភរិយាកើនដល់ជាង៥ពាន់ខ្នង

ភ្នំពេញ÷ រដ្ឋមន្ត្រីអប់រំ លោក ហង់ជួន ណារ៉ុន បានលើកឡើងថាតាមរយៈការយកចិត្តទុកដាក់របស់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានលើកស្ទួយវិស័យអប់រំកាន់តែខ្លាំង។ លោកបានលើកឡើងថាមកដល់ឆ្នាំ២០២៣ នេះសាលារៀនដែលផ្ដល់ដោយនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានកើនឡើងដល់ជាង ៥ពាន់ខ្នងហើយ។

លោករដ្ឋមន្ត្រីក្រសួងអប់រំ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយថាតាមរយៈការជួយផ្ដល់កសាងនូវអាគារសិក្សាជាង ៥ ០០០ខ្នង ដែលមានប្រមាណជាង ២ម៉ឺនបន្ទប់នេះបានជួយសម្រួលដល់ការលំបាករបស់សិស្សានុសិស្សក៏ដូចជាក្រុមគ្រូបង្រៀនកាន់តែប្រសើរ។

លោក ហង់ជួន ណារ៉ុន ថ្ងៃបែបនេះក្នុងពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិបច្ចេកវិទ្យាភ្នំពេញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក