ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ករណីស្លាប់ដោយសារវីរុសផ្តាសាយបក្សីលើកដំបូងត្រូវបានរកឃើញនៅប្រទេសចិន

ចិន៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី១១​ ខែមេសាម្សិលមិញនេះបានរាយការណ៍ថា ស្រ្តីម្នាក់ត្រូវបានស្លាប់ដោយសារតែវីរុសផ្តាសាយបក្សី H3N8 នៅក្នុងប្រទេសចិន ដែលជាការស្លាប់របស់មនុស្សដំបូងគេដោយសារជំងឺគ្រុនផ្តាសាយបក្សី។

វីរុស H3N8 ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចាប់ផ្តើមរាតត្បាត​តាំង​ពី​ឆ្នាំ២០០២ បន្ទាប់ពីត្រូវបានគេរកឃើញដំបូងបង្អស់នៅ​ក្នុង​ហ្វូង​សត្វ​ទឹក​នៅ​អាមេរិក​ខាង​ជើង។ វីរុសប្រទេស H3N8 នេះក៏ត្រូវបានគេដឹងថាមានការឆ្លងទៅលើសត្វផ្សេងៗក្រៅពីបក្សីផងដែរ ដែលរួមមានដូចជាសត្វសេះ ឆ្កែ និងភេសមុទ្រជាដើម។ យ៉ាងណាមិញ វីរុសប្រភេទ H3N8 នេះមិនដែលត្រូវបានរកឃើញនៅលើមនុស្សឡើយ ពោលគឺករណីដែលបានរកឃើញលើមនុស្សបានកើតឡើងនៅក្នុងប្រទេសចិន កាលពីខែមេសា និងខែឧសភាកន្លងទៅ ប៉ុន្តែមិនបណ្តាលឱ្យមានអ្នកស្លាប់ឡើយ។ 

តាមប្រភពពី WHO បានឱ្យដឹងថា ស្រ្តីដែលបានស្លាប់ដោយសារវីរុសផ្តាសាយបក្សី H3N8 នោះមានវ័យ ៥៦ឆ្នាំ រស់នៅខេត្តគ័ងទុង (Guangdong) ភាគអាគ្នេយ៍ប្រទេសចិន។ ស្រ្តីខាងលើបានធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី២២ ខែកុម្ភៈ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នៅ​ថ្ងៃ​ទី​៣ មីនា ហើយ​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​១៦ មីនា។ 

ខណៈពេលដែលការប៉ះពាល់ទៅនឹងទីផ្សារសត្វរស់អាចបណ្តាលឱ្យមានការឆ្លងនេះ ប៉ុន្តែគេនៅមិនទាន់ច្បាស់ថាតើប្រភពពិតប្រាកដនៃការឆ្លងមេរោគនេះជាអ្វីនៅឡើយទេ ព្រមទាំងកំពុងរកមើលវិធីដែលមេរោគនេះទាក់ទងនឹងមេរោគផ្តាសាយបក្សី A (H3N8) ផ្សេងទៀតដែលកំពុងរកឃើញនៅក្នុងខ្លួនសត្វ។ WHO បានលើកឡើងដូច្នេះ ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតបន្ថែមលើសត្វ និងមនុស្សបន្ថែមទៀត។ គួររំឮកថា ករណីជំងឺផ្ដាសាយបក្សីដែលកើតឡើងទៅលើមនុស្ស ជាធម្មតាជាលទ្ធផលបណ្តាលមកពីការប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោលទៅនឹងសត្វ បក្សីដែលមានផ្ទុកមេរោគនេះ ទាំងពេលនៅរស់ ឬងាប់ ឬបរិស្ថានកខ្វក់ដែលមានមេរោគនេះអាទិ៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក