លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

Park Seo-joon បង្ហាញមុខក្នុងឈុតខ្លីនៃភាពយន្ត The Marvels

កម្សាន្ត៖ ឈុតឆាកខ្លីៗ (Trailer) ដំបូងនៃខ្សែភាពយន្តប្រភេទ Superhero របស់ Marvel ដែលមានចំណងជើងថា The Marvels បានចេញផ្សាយកាលពីយប់មិញនេះ ដែលជាខ្សែស្រឡាយភាពយន្តបន្តពីរឿងភាគ Ms Marvel ដែលមានចាក់ផ្សាយនៅក្នុងកម្មវិធី Disney+ កាលពីពេលកន្លងទៅ។

គួរបញ្ជាក់ថា នៅក្នុងឈុតខ្លីប្រមាណ ២នាទីដែលបញ្ចេញផ្លូវការពី Marvel Studio នេះ គេបានឃើញទំនាក់ទំនងពិសេសរវាងវីរនារីទាំងបីដែលរួមមាន Ms Marvel ដែលសំដែងដោយតារាសម្តែង Iman Vellani រួមជាមួយ Captain Marvel សំដែងដោយតារាសម្តែង Brie Larson និង Captain Monica Rambeau សំដែងដោយតារាសម្តែង Teyonah Parris រួមជាមួយវត្តមានរបស់តារាសម្តែង Samuel L Jackson ដែលសំដែងជាតួ Nick Fury ក៏មានវត្តមានក្នុង Trailer នោះផងដែរ។ 

ក្រៅពីនោះ អ្វីដែលគេចាប់អារម្មណ៍គឺនៅក្នុង Trailer នេះក៏បានបង្ហាញវត្តមានតារាសំដែងកូរ៉េខាងត្បូង លោក Park Seo-joon ដែលជាម្ចាស់ពានអូស្ការពីខ្សែភាពយន្ត Parasite និងរឿងភាគទូរទស្សន៍ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូងគឺ Itaewon Class។ វត្តមានរបស់លោក Park Seo-joon ត្រូវបានគេប្រទះឃើញមានសក់វែង និងមានឈុតការពារហាក់ដូចជាត្រៀមខ្លួនប្រយុទ្ធ។ យ៉ាងណាមិញ តួអង្គនេះនៅមិនទាន់មានការបញ្ជាក់ថាជាតួអង្គអ្វីនៅឡើយទេ ប៉ុន្តែបើតាមការវិភាគរបស់អ្នកគាំទ្ររបស់ Marvel នៅលើអនឡាញបានលើកឡើងថា Park Seo-joon ទំនងជាតួអង្គ Prince Yan ដែលត្រូវជាប្តីរបស់ Carol Danvers ឬ Captain Marvel។ 

គួររំឮកថា Park គឺជាតារាសម្តែងជនជាតិកូរ៉េខាងត្បូងទី៣ហើយដែលមានវត្តមាននៅក្នុងខ្សែស្រឡាយនៃភាពយន្តចក្រវាល Marvel បន្ទាប់ពីវត្តមានរបស់តារាសម្តែងស្រី Claudia Kim ក្នុងរឿង (Avengers: Age Of Ultron) និងលោក Ma Dong-seok ក្នុងរឿង (Eternals)។ រឿង The Marvels នឹងមានចាក់បញ្ចាំងលើកដំបូងជាផ្លូវការនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕






ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក