BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៨៥ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ២៦២ករណី ខណៈអ្នកជំងឺ ៧៧៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៩នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃអង្គារ ទី២៧ ខែកក្កដា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃអង្គារនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៧៤,៣៨៦នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៣២៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៦៦,៧២៥នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ៩,៤១៤ករណី៕